វៀតណាមមិនផ្លាស់ប្ដូរគោលដៅកំណើននៃផ្នែកកសិកម្មនោះឡើយ
(VOVWORLD) - ក្នុងឆ្នាំ២០២០ ផ្នែកកសិកម្មខិតខំប្រឹង ប្រែងសម្រេចបានកំណើនពី២,៥ដល់៣% ហើយទំហំនាំចេញកសិ-រុក្ខ-ជល ផល សម្រេចបានប្រមាណ៤១ពាន់លានដុល្លាអាមេរិក។
នៅសន្និសីទដាក់ឲ្យដំណើរការភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០២០នៃ ផ្នែកកសិកម្មនិងអភិវឌ្ឍជនបទដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ មិថុនា នៅ ទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមលោក Nguyen Xuan Cuong បានអះអាងថា នឹងមិនផ្លាស់ប្ដូរគោលដៅអំពី កំណើន ទំហំនាំចេញ និងការងារកសាងជនបទថ្មីក្នុងឆ្នាំនេះតាមការបញ្ជា ដឹកនាំរបស់រដ្ឋាភិបាលនោះឡើយ។ ក្នុងឆ្នាំ២០២០ ផ្នែកកសិកម្មខិតខំប្រឹង ប្រែងសម្រេចបានកំណើនពី២,៥ដល់៣% ហើយទំហំនាំចេញកសិ-រុក្ខ-ជល ផល សម្រេចបានប្រមាណ៤១ពាន់លានដុល្លាអាមេរិក។ ផ្នែកកសិកម្មទាំង មូលត្រូវធ្វើអាជីវកម្មនិងអភិវឌ្ឍទីផ្សារក្នុងស្រុកឲ្យបានល្អ ព្រមទាំងក្ដាប់ជាប់ ឱកាសដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស នៅពេលដែលជម្ងឺ Covid-19 ត្រូវបានគ្រប់គ្រងផងដែរ។ លោករដ្ឋមន្រ្តី Nguyen Xuan Cuong បានសង្កត់ធ្ងន់ថា៖
“ដាក់កំហិតឲ្យបានទាបបំផុតចំពោះផលប៉ះពាល់អវិជ្ជមានដែលបាន បង្កឡើងដោយអាកាសធាតុមិនអំណោយផល ការប្រែប្រួលអាកាសធាតុ ហើយជាពិសេសគឺគ្រោះធម្មជាតិ។ បណ្ដាវិស័យនិងផ្នែកទំនិញត្រូវតែពង្រីក ឧត្តមភាពដូចជាស្រូវអង្ករ ផ្លែឈើ និងជលផល។ ទន្ទឹមនេះ ជំរុញឲ្យវិស័យ ចិញ្ចឹមសត្វមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ផងដែរ”៕