វៀតណាមមានពាណិជ្ជសញ្ញាជាប់ក្នុងបញ្ជីម៉ាក់យីហោកំពូល ៤០០ ដែលមានតម្លៃបំផុតនៅលើសកលោក

(VOVWORLD) - ក្រុមហ៊ុន Brand Finance ដែលជាក្រុមហ៊ុនផ្តល់យោបល់ក្នុងការវាយតំលៃពាណិជ្ជសញ្ញាជួរមុខគេនៅលើពិភពលោក ទើបតែប្រកាសបញ្ជីឈ្មោះម៉ាកយីហោកំពូល ៥០០ ដែលមានពាណិជ្ជសញ្ញាដ៏មានតម្លៃបំផុតនៅលើពិភពលោកឆ្នាំ ២០២០ (Global 500 2020)។
វៀតណាមមានពាណិជ្ជសញ្ញាជាប់ក្នុងបញ្ជីម៉ាក់យីហោកំពូល ៤០០ ដែលមានតម្លៃបំផុតនៅលើសកលោក - ảnh 1វៀតណាមមានពាណិជ្ជសញ្ញាជាប់ក្នុងបញ្ជីម៉ាក់យីហោកំពូល ៤០០ ដែលមានតម្លៃបំផុតនៅលើសកលោក (រូបថត៖ Vietel Store)

យោងតាមសេចក្តីប្រកាសនោះបានឲ្យដឹងថា ពាណិជ្ជសញ្ញា Viettel របស់វៀតណាម ត្រូវបានគេកំណត់តម្លៃ ៥,៨ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៣៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ (ពោលគឺ ៤,៣ ពាន់លានដុល្លារអាមេរិក)។  ហេតុដូច្នេះ នានាបច្ចុប្បន្ន ពាណិជ្ជសញ្ញា Viettel កំពុងជាប់ចំណាត់ថ្នាក់ទី ៣៥៥ នៅលើពិភពលោក ហើយជាប់ចំណាត់ថ្នាក់ទី ១០២ នៅតំបន់អាស៊ី និងទី ៧ នៅអាស៊ីអាគ្នេយ៍ផងដែរ។ របាយការណ៍ Brand Finance ក៏បានឲ្យដឹងថា នេះគឺជាជំហានលោតផ្លោះគួរឱ្យចាប់អារម្មណ៍ និងជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតារាងរៀប   ចំណាត់ថ្នាក់ក្នុងឆ្នាំនេះ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Manh Hung បានវាយតម្លៃថា Viettel គឺជាសហគ្រាសទូរគមនាគមន៍តែមួយគត់នៅលើពិភពលោក ដែលបានចូលរួមក្នុងការស្រាវជ្រាវនិងផលិតឧបករណ៍បណ្តាញទូរគម

ប្រតិកម្មទៅវិញ

ផ្សេងៗ