វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ក្នុងសហគមន៍រយៈពេល ២ សប្តាហ៍
(VOVWORLD) - គិតត្រឹមម៉ោង ៦ ថ្ងៃទី ១៦ ខែកញ្ញា វៀតណាម បានព្យាបានជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ចំនួន ៩៣១/១០៦២ នាក់ ហើយមានករណីស្លាប់ចំនួន ៣៥ នាក់។
សកម្មភាពពិនិត្យសុខភាពសម្រាប់អ្នកជំងឺ |
គណកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចាប់ពីម៉ោង ១៨ ថ្ងៃទី ១៥ ខែកញ្ញា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែកញ្ញា។ ដូច្នេះ គិតត្រឹមម៉ោង ៦ ថ្ងៃទី ១៦ ខែកញ្ញា វៀតណាម បានព្យាបានជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ចំនួន ៩៣១/១០៦២ នាក់ ហើយមានករណីស្លាប់ចំនួន ៣៥ នាក់។ នាបច្ចុប្បន្ន វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ក្នុងសហគមន៍រយៈពេល ២ សប្តាហ៍ហើយ៕