វៀតណាមមានវិធានការចាំបាច់គាំពារពលរដ្ឋវៀតណាម
(VOVWORLD) -នៅក្នុងសន្និសីទកាសែតប្រចាំខែរបស់ក្រសួងការបរទេសវៀតណាមនា រសៀលថ្ងៃទី២៩មិថុនានៅទីក្រុងហាណូយ ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយក ព័ត៌មាន ស្នើឲ្យដឹងនូវព័ត៌មានទាក់ទិនដល់ការដែលមាននារីវៀតណាមត្រូវសម្លាប់ នៅកូរ៉េខាងត្បូងនិងការងារគាំពារពលរដ្ឋសម្រាប់ជនរងគ្រោះនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា យោងតាម ព័ត៌មានពីស្ថានទូត វៀតណាមប្រចាំនៅកូរ៉េខាងត្បូងនោះ ជនរងគ្រោះឈ្មោះ Bui Cat Ha ត្រូវឪពុកក្មេកជាជនកូរ៉េខាងត្បូងសម្រាប់នៅខ័ណ្ឌ Seongbuk សេអ៊ូល។
បន្ទាប់ពី កើតមានឡើងរឿងហេតុនោះ ក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េ ខាងត្បូងបានមានវិធានការបន្ទាន់ គាំពារពលរដ្ឋរបស់ខ្លួន។ តាមការបញ្ជាណែនាំ របស់ក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងតាមដានជាប់រឿងហេតុនេះ ធា នាសិទ្ធិស្របច្បាប់របស់ពលរដ្ឋវៀតណាម៕