វៀតណាមមានសមត្ថភាពគ្រប់គ្រាន់ដើម្បីនាំចេញឧបករណ៍ kit ធ្វើរោគវិនិច្ឆ័យជំងឺឆ្លងនិងជំងឺរ៉ាំរៃ
(VOVWORLD) - នាពេលថ្មីៗនេះ ឧបករណ៍ kit របស់វៀតណាមត្រូវបានអង្គការសុខភាពពិភពលោកទទួល ស្គាល់គុណភាព ក្រោយពីឆ្លងកាត់ការធ្វើតេស្តយ៉ាងតឹងរឹងចំនួន៥វង់។
ដោយការផលិតប្រកបដោយជោគជ័យនូវឧបករណ៍ kit ធ្វើរោគវិនិច្ឆ័យ ជំងឺឆ្លង Covid-19 វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោម ប្រទេសយ៉ាងតិចតួចដែលអាចធ្វើម្ចាស់នៃបច្ចេកវិទ្យានេះ។ នាពេលថ្មីៗនេះ ឧបករណ៍ kit របស់វៀតណាមត្រូវបានអង្គការសុខភាពពិភពលោកទទួល ស្គាល់គុណភាព ក្រោយពីឆ្លងកាត់ការធ្វើតេស្តយ៉ាងតឹងរឹងចំនួន៥វង់។ មុននោះ ចក្រភពអង់គ្លេសក៏បានផ្ដល់វិញ្ញាបនបត្រទទួលស្គាល់គុណភាព តាមស្ដង់ដារអឺរ៉ុបសម្រាប់ឧបករណ៍ kit នេះផងដែរ។
តាមលោកសាស្ត្រាចារ្យបណ្ឌិត Le Bach Quang អាស្រ័យដោយមាន ការទទួលស្គាល់របស់អង្គការអន្តរជាតិជាច្រើននោះវៀតណាមអាចនាំចេញឧបករណ៍ kit នេះប្រកបដោយភាពងាយស្រួលជាង។ លើសពីនេះទៅទៀត ជោគជ័យនេះនឹងបើកឱកាសសម្រាប់ផលិតផលធ្វើរោគវិនិច្ឆ័យ “made in Vietnam” ផ្សេងៗទៀត ជ្រៀតចូលទីផ្សារអន្តរជាតិផងដែរ។ លោកបាន បន្ថែមទៀតថា៖
“ខណៈដែលប្រទេសមួយចំនួនដូចជាអាមេរិក ត្រូវបញ្ឈប់ការស្រាវ ជ្រាវឧបករណ៍ kit ធ្វើរោគវិនិច្ឆ័យនៅរដ្ឋមួយចំនួនដោយសារកំហុសបច្ចេក ទេសនោះ គឺឧបករណ៍ Kit របស់វៀតណាមត្រូវបានវាយតម្លៃខ្ពស់។ ប្រការ នេះសរឲ្យឃើញថា កម្រិតស្រាវជ្រាវរបស់យើងមិនហួសសម័យបើធៀបនឹង ប្រទេសអភិវឌ្ឍផ្សេងៗនោះទេ។ ហើយមួយទៀតគឺ ប្រសិនបើយើងមានកិច្ច សហការយ៉ាងល្អរវាងអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងសហគ្រាស គឺយើង អាចមានសមត្ថភាពដ៏គ្រប់គ្រាន់ដើម្បីនាំចេញផលិតផលវេជ្ជសាស្ត្រសម្រាប់ធ្វើរោគវិនិច្ឆ័យនិងរកឃើញយ៉ាងឆាប់ៗមិនត្រឹមតែជំងឺឆ្លងប៉ុណ្ណោះទេ ថែម ទាំងជំងឺរ៉ាំរៃផ្សេងៗទៀតផងដែរ”។
តាមមជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា ដើម្បីជួយឲ្យផលិតផលរបស់ វៀតណាមអាចមានវត្តមាននៅលើទីផ្សារអន្តរជាតិយ៉ាងឆាប់ៗ គឺទាមទារឲ្យ មានការចូលរួមយ៉ាងខ្លាំងក្លារបស់បណ្ដាក្រសួង ស្ថាប័ន ជាមួយនឹងយុទ្ធ សាស្ត្រវិនិយោគជំនាញ ក៏ដូចជាជួយសម្រួលដល់ការធ្វើតេស្ត វាយតម្លៃនិង ផ្ដល់វិញ្ញាបនបត្រសម្រាប់ផលិតផលនោះ៕