វៀតណាមមានអ្នកជំងឺកូវីដ ១៩ ចំនួន ១.០២៦/១.១១៣ ដែលបានជាសះស្បើយ

(VOVWORLD) - រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រានូវករណីអ្នកជំងឺ កូវីដ -១៩ ចំនួន ១.១១៣ ករណីដែលក្នុងនោះ អ្នកជំងឺចំនួន ១.០២៦ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ 

ចាប់ពីម៉ោង ១៨:០០ នាថ្ងៃទី ១៣ ខែតុលា ដល់ម៉ោង ៦ ថ្ងៃទី ១៤ ខែតុលា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ - ១៩ ទេ។ ហេតុដូច្នេះ ប្រទេសវៀតណាមឈានចូលដល់ថ្ងៃទី ៤២ ដែលមិនមានករណីណាមួយឆ្លងនៅក្នុងសហគមន៍។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រានូវករណីជំងឺកូវីដ -១៩ ចំនួន ១.១១៣ ករណីដែលក្នុងនោះ អ្នកជំងឺចំនួន ១.០២៦ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ក្នុងចំណោមអ្នកជំងឺដែលកំពុងបន្តទទួលការព្យាបាលនៅតាមមណ្ឌលសុខភាព មានអ្នកជំងឺចំនួន ២៤ នាក់ អវិជ្ជមានពី ១ ទៅ ៣ ដងចំពោះវីរុស SARS-CoV-2។ បច្ចុប្បន្ននេះប្រទេសវៀតណាមលែងមានករណីអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរទៀតហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ