វៀតណាមមានឱកាសអភិក្រមជាមួយទីផ្សារទុនពាណិជ្ជកម្មដ៏ធំទូលាយ

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុបានសម្របសម្រួលជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកជំនាញអន្តរជាតិរៀបចំសិក្ខាសាលាដោយប្រធានបទ“ពង្រឹងទំនាក់ទំនងជាមួយវិនិយោគិន។ 
វៀតណាមមានឱកាសអភិក្រមជាមួយទីផ្សារទុនពាណិជ្ជកម្មដ៏ធំទូលាយ - ảnh 1 សិក្ខាសាលាដោយប្រធានបទ“ពង្រឹងទំនាក់ទំនងជាមួយវិនិយោគិន (រូបថត៖ TTXVN)

លោក Truong Hung Long ប្រធាននាយកដ្ឋានគ្រប់គ្រងបំណុល និង ហិរញ្ញវត្ថុកិច្ចការបរទេស (ក្រសួងហិរញ្ញវត្ថុ) បានឲ្យដឹងថា ឋានៈ និងតួនាទីរបស់វៀតណាមនៅដើមដំណាក់កាលឆ្នាំ ២០២១-២០២៥ មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ វៀតណាមបានចូលរួមក្នុងក្រុមប្រទេស ដែលមានប្រាក់ចំណូលមធ្យមគឺជាសញ្ញាសម្គាល់ ដ៏សំខាន់ ដោយបើកចេញលទ្ធភាពថ្មីជាច្រើន សម្រាប់ការគ្រប់គ្រងបំណុលយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធ ភាព។ ដូច្នេះហើយ វៀតណាមមានឱកាស អភិក្រមជាមួយទីផ្សារទុនពាណិជ្ជកម្មដ៏ធំទូលាយណាស់។ នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញបានធ្វើការពិភាក្សាអំពីការអនុវត្តជាក់ស្តែងនូវទំនាក់ទំនងជាមួយវិនិយោគិនបច្ចុប្បន្ន ដំណើរការសម្របសម្រួលរវាង ទីភ្នាក់ងារ និងបទប្បញ្ញត្តិស្តីពីការប្រកាសជាសាធារណៈ របាយការណ៍ និងទិន្នន័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ