វៀតណាម-មីយ៉ានម៉ាបង្កើនសហប្រតិបតិ្តការសន្តិសុខ

វៀតណាម-មីយ៉ានម៉ាបង្កើនសហប្រតិបតិ្តការសន្តិសុខ - ảnh 1
រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាម លោក Tran Dai Quang (ខាងស្ដាំដៃ)
និងអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃមីយ៉ានម៉ា លោក​ Kyaw Kyaw Tun  

(VOVworld)-នាថ្ងៃទី១៩ វិច្ឆិកា នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួង
មហាផ្ទៃនៃសាធារណៈរដ្ឋសហព័ន្ធមីយ៉ានម៉ា ដឹកនាំដោយឧត្តមសេនីត្រី Kyaw Kyaw
Tun​ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃមីយ៉ានម៉ាដែលមកចូលរួមសន្និសីទជួបសន្ទនាសន្តិសុខ
ថ្នាក់អនុរដ្ឋមន្រ្តីលើកទី១ រវាងក្រសួងនគបាលវៀតណាមនិងក្រសួងមហាផ្ទៃមីយ៉ានម៉ា
 រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាម លោក​ Tran Dai Quang បានសង្កត់ធ្ងន់ថា ឈរលើ
មូលដ្ឋានអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ក្នុងវិស័យបង្ការ 
ប្រយុទ្ធប្រឆាំងបទល្មើស ក្រសួងនគបាលវៀតណាមនិងក្រសួងមហាផ្ទៃមីយ៉ានម៉ា
បានជំរុញកិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យដូចជាបង្ការប្រយុទ្ធប្រឆាំងបទល្មើស
ឆ្លងដែន ការពាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្តិភាពសង្គម។ឈរលើស្មារតីសហ
ប្រតិបតិ្តការដោយសន្តិភាព ស្ថេរភាពនិងសន្តិសុខរបស់ប្រទេសទាំង២ក្រសួង
នគបាលវៀតណាមនិងក្រសួងមហាផ្ទៃមីយ៉ានម៉ាត្រូវបង្កើនកិច្ចសហប្រតិបតិ្តការ
ចែករំលែកបទពិសោធន៍ក្នុងការងារ ថែរក្សាការពាសន្តិសុខជាតិដើម្បីទទួលបាន
លទ្ធផលជាក់ស្ដែងជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ