វៀតណាម-ម៉ាឡេស៊ីនឹងបង្កើនទំហំពាណិជ្ជកម្មឡើងដល់ទៅ២០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែសីហា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងសមភាគីម៉ាឡេស៊ី លោក Mahathir Mohamad បានអញ្ជើញចូលរួមសន្និសីទកាសែតរួម។ ភាគីទាំង ពីរបានឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ២០ពាន់លានដុល្លាអាមេរិក។
វៀតណាម-ម៉ាឡេស៊ីនឹងបង្កើនទំហំពាណិជ្ជកម្មឡើងដល់ទៅ២០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងសមភាគីម៉ាឡេស៊ី លោក Mahathir Mohamad នៅសន្និសីទកាសែតរួម (រូបថត៖ chinhphu.vn)

  នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជម្រាបថា ភាគី ទាំងពីរបានឯក ភាពគ្នាបង្កើនកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយលើកាណាល់ទាំងអស់រួមទាំង បក្ស រដ្ឋាភិបាល រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជន នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរលិខិតស្ដីពីការបង្កើតសមាគមន៍ សមាជិកសភាមិត្តភាពវៀតណាម-ម៉ាឡេស៊ីផងដែរ។ នេះជាការបោះជំហានសំខាន់មួយសំដៅ បង្កើនកិច្ចសហប្រតិបតិ្តការនយោបាយនិយាយរួមក៏ដូចជាកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “យើងខ្ញុំមានក្ដីសោមនស្សរីករាយដោយឃើញការរីកចម្រើនយ៉ាងល្អប្រសើរខាងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ នាបច្ចុប្បន្ន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានចំនួន១៥ពាន់លានដុល្លាអាមេរិក ហើយ ម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មធំទី៨របស់វៀតណាម។ យើងខ្ញុំនឹងខិតខំប្រឹងប្រែង សម្រេចបានកម្រិត២០ពាន់លានដុល្លាអោយបានឆាប់ៗ ព្រមទាំងជំរុញការវិនិ យោគលើវិស័យជាច្រើនដែលភាគីទាំងពីរមានឧត្តមភាព។ ក្នុងនោះមានវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជលផល ដឹក ជញ្ជូននិង logistics។ រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងជួយសម្រួលដល់សហ គ្រាសក្នុងការស្វែងរកឱកាសសហប្រតិបតិ្តការថ្មី”។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជម្រាបថែម ទៀតថាភាគីទាំងពីរបានឯកភាពរួមសហការគ្នាសំដៅទប់ទល់ប្រកបដោយ ប្រសិទ្ធភាពនឹងការវិវត្តន៍នៃសភាពការណ៍អន្តរជាតិ ព្រមទាំងបន្តជំរុញពាណិជ្ជកម្ម សេរីនិងសមាហរណកម្មអន្តរជាតិផងដែរ។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាព លើកទឹកចិត្តក្រុមហ៊ុនប្រេងឧស្ម័នជាតិម៉ាឡេស៊ី (Petronas) និង Petro Vietnam ពង្រីកកិច្ចសហប្រតិបតិ្តការ ហើយមានយន្តការដ៏សមស្របដើម្បីជួយសម្រួល ដល់អ្នកនេសាទនៃប្រទេសទាំងពីរអាចធ្វើការនេសាទដោយស្របច្បាប់ សុវត្ថិ ភាពនិងចីរភាព។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំទន្ទឹងរង់ចាំការអនុវត្តកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំចង្អៀតក៏ដូចជាក្នុងជំនួបពិភាក្សា។ លើវិស័យពាណិជ្ជកម្ម ភាគី ទាំងពីរសុទ្ធតែមានគោល បំណងចង់បង្កើនទំហំពាណិជ្ជកម្ម តាមរយៈការដែល ម៉ាឡេស៊ីនាំចូលទំនិញច្រើនថែមទៀតពី វៀតណាម ដើម្បីធានាតុល្យភាពពាណិជ្ជ កម្ម។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ត្រូវបានបង្កើន ថែមទៀតតាមរយៈកិច្ច សហប្រតិបតិ្តការរវាងក្រុមហ៊ុន Petronas Malaysia ជាមួយ Petro Vietnam ផង ដែរ។ ខ្ញុំបានអញ្ជើញនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅបំពេញ ទស្សនកិច្ចនៅម៉ាឡេស៊ីដើម្បីបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរ”។

        ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជម្រាបថាភាគីទាំងពីរបានឯកភាពសហប្រតិបតិ្តការយ៉ាងស្អិតរមួតជា មួយអាស៊ាន ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាង នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ មិនប្រើប្រាស់ឬគំរាម កំហែងប្រើប្រាស់អំពើហឹង្សា មិនធ្វើយោធូបនីយកម្ម អនុវត្តយ៉ាងពេញលេញនិង ម៉ឺងម៉ាត់នូវសេចក្ដីថ្លែងការណ៍ DOC ព្រមទាំងខិតខំប្រឹងប្រែងសម្រេចបាន COC ប្រកបដោយភាពជាក់ស្ដែង ប្រសិទ្ធភាពនិងមានលក្ខណៈចាប់បង្ខំខាងគតិយុត្ត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ