វៀតណាមយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបតិ្តការជាមួយស៊ែប៊ីនិងអូស្ត្រាលី
(VOVWORLD) - នាថ្ងៃទី១៦ ខែតុលា នៅក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមមហាសន្និបាតសហ ភាពអន្តរសភាពិភពលោក (IPU) លើកទី១៤១នៅស៊ែប៊ី អនុប្រធានអចិន្រ្តៃយ៍រដ្ឋ សភាវៀតណាមលោកស្រី Tong Thi Phong បានជួបសវនាការទ្វេភាគីជាមួយ ប្រធានរដ្ឋសភាស៊ែប៊ីនិងប្រធានគណៈប្រតិភូអូស្ត្រាលី។
អនុប្រធានរដ្ឋសភា វៀតណាមលោកស្រី Tong Thi Phong (ខាងឆ្វេង) និងប្រធានរដ្ឋសភាស៊ែប៊ីលោកស្រី Maja Gojkovic (ខាងឆ្វេង) (រូបថត៖ VOV) |
នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាស៊ែប៊ីលោកស្រី Maja Gojkovic អនុប្រធានរដ្ឋសភា វៀតណាមលោកស្រី Tong Thi Phong បានអះអាងថា វៀត ណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបតិ្តការ ជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនានានៅក្នុងតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត ដែលក្នុងនោះមានប្រទេសស៊ែប៊ីផង។ លោកស្រីអនុប្រធានរដ្ឋសភាវៀត ណាមចាត់ទុកថា ប្រទេសទាំងពីរត្រូវការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វប្បធម៌និងការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន។ ទន្ទឹមនឹងនោះ បង្កើតឱកាស ពន្លឿនការជួបប្រាស្រ័យរវាងសហ គ្រាសនៃប្រទេសទាំងពីរ ស្វែងរកឱកាសសហប្រតិបតិ្តការថ្មី សំដៅនាំមកនូវផល ប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ ចំពោះកិច្ច សហប្រតិបតិ្តការសភា ភាគីទាំងពីរគួរតែបង្កើនសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ ទៅវិញទៅមក សំដៅចែករំលែកក្នុងវិស័យនីតិបញ្ញត្តិ ឃ្លាំមើលនិងអនុវត្តច្បាប់ បង្កើតច្រករបៀងសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ចំណែកឯប្រធានរដ្ឋសភាស៊ែប៊ីលោកស្រី Maja Gojkovic វិញ បានយល់ ស្របនឹងមតិរបស់អនុប្រធានរដ្ឋសភាវៀតណាម ស្ដីពីការជំរុញទំនាក់ទំនងសហ ប្រតិបតិ្តការរវាងប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរ។ លោកស្រី Maja Gojkovic បានអះអាងថា ស៊ែប៊ីមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀត ណាម ជាពិសេសគឺលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងការពារជាតិ។
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួបជាមួយប្រធានគណៈប្រតិភូអូស្ត្រាលី សមាជិកសភាលោកស្រី Lucy Wicks (រូបថត៖ VOV) |
នាថ្ងៃដដែល នៅក្នុងជំនួបជាមួយប្រធានគណៈប្រតិភូអូស្ត្រាលី សមាជិកសភាលោកស្រី Lucy Wicks អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា រដ្ឋសភាវៀតណាមមានគោលបំណងចង់សហប្រតិបតិ្ត ការជាមួយរដ្ឋសភាអូស្ត្រាលី ដំណើរការប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនានា ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។ វៀតណាមមានគោល បំណងថា អូស្ត្រាលីនឹងបន្តគាំទ្រចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាននិងយន្តការ នានាដឹកនាំដោយអាស៊ាន ព្រមទាំងសហការយ៉ាងស្អិតរមួតក្នុងបញ្ហាសមុទ្រខាង កើត រួមចំណែកធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់ផងដែរ។
រីឯខ្លួនវិញ ប្រធានគណៈប្រតិភូអូស្ត្រាលីលោកស្រី Lucy Wicks បានសម្ដែង នូវគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំបណ្ដុះបណ្ដាលនិងការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន។ ជាពិសេសគឺ អូស្ត្រាលីជានិច្ចកាលគាំទ្រហើយសន្យាជំរុញពាណិជ្ជ កម្មសេរី ក៏ដូចជាកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ៕