វៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពល្អប្រសើរជាមួយចិន

(VOVWORLD) -នាព្រឹកថ្ងៃទី២ខែមេសានៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការបក្សក្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

វៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពល្អប្រសើរជាមួយចិន - ảnh 1អគ្គលេខាគណៈកម្មាធិការបក្សក្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន 

ក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា បក្សនិងរដ្ឋ វៀត ណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំ នងភាពជាអ្នក ជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយចិន។ លោកអគ្គ លេខាបក្សក៏បានស្នើរឲ្យភាគីទាំងពីរប្រតិបត្តិតាមមនសិការរួមរវាងថ្នាក់ដឹកនាំជាន់ ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ រួមទាំងរាល់កិច្ចព្រមព្រៀងដែលទទួលបាន ត្រូតត្រា ល្អការខ្វែងគំនិតនិងរួមគ្នារក្សាសន្តិភាព ស្ថិរភាពលើសមុទ្រខាងកើត។

        រីឯសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាន អះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិនមានការយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។ លោករូបនេះមានបំណង ថា ភាគីទាំងពីរនឹងបន្តបង្កើនការ ផ្លាស់ប្តូរយុទ្ធសាស្ត្រ ជម្រុញកិច្ចសហប្រតិបត្តិការ រក្សានិន្នាការអភិវឌ្ឍន៍វិជ្ជមាននៃ ទំនាក់ទំនងបក្សទាំងពីរនិងរដ្ឋទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ