វៀតណាមយកចិត្តទុកដាក់លើបញ្ហាអាហាររូបត្ថម្ភ បង្កើនកម្ពស់ កម្លាំងកាយនិងបញ្ញាសម្រាប់ប្រជាជន

(VOVWORLD) -វៀតណាមយកចិត្តទុកដាក់ លើបញ្ហាអាហាររូបត្ថម្ភ បង្កើនកម្ពស់ កម្លាំងកាយនិង បញ្ញាសម្រាប់ប្រជាជន។ 
វៀតណាមយកចិត្តទុកដាក់លើបញ្ហាអាហាររូបត្ថម្ភ បង្កើនកម្ពស់ កម្លាំងកាយនិងបញ្ញាសម្រាប់ប្រជាជន - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី   Gerda Verburg 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង ដូច្នេះ នៅក្នុងពិធីទទួលជួបលោកស្រី Gerda Verburg ជំនួយការអគ្គលេខាធិការអង្គការ សហប្រជាជាតិនិងជាអ្នកសម្របសម្រួលទទួលបន្ទុកចលនា បើកទូលាយទ្រង់ទ្រាយ អាហារូបត្ថម្ភ នាថ្ងៃទី៣១មករានៅទីក្រុងហាណូយ។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា នៅវៀត ណាម ការងារ អាហាររូបត្ថម្ភត្រូវបានអនុវត្តន៍យ៉ាងមឹងមាត់និងត្រឹមត្រូវ ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលត្រៀមទទួលយករាល់មតិរបស់អង្គការសហប្រជាជាតិ និងមាន បំណងចង់ឲ្យអង្គការ សហប្រជាជាតិជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ បច្ចេកទេសនិងបទពិសោធន៍ អំពីអាហាររូបត្ថម្ភព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមលើបញ្ហានេះក្នុងការអនុវត្តគោលដៅសហសវត្សនិងគោលដៅអភិវឌ្ឍន៍និរន្តរភាព។

        អញ្ជើញឆ្លើយតបវិញ លោកស្រី Gerda Verburg បានវាយតម្លៃខ្ពស់និងបង្ហាញ នូវចំណាប់អារម្មណ៍របស់ខ្លួន ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការ បង្កើនកិច្ចការអាហាររូបត្ថម្ភ រួមទាំងស្នើឲ្យរដ្ឋាភិបាលវៀតណាម គប្បីចាត់ទុកបញ្ហា អាហាររូបត្ថម្ភជាបញ្ហាចំបាច់។ លោកស្រីក៏បានស្នើឲ្យរដ្ឋាភិបាលវៀតណាមមានយន្តការប្រ មូលផ្តុំប្រភពកម្លាំងពីសង្គម ដើម្បីរួមគ្នាអនុវត្តន៍ឲ្យបានល្អ គោលដៅអាហារ រូបត្ថម្ភនៅតំបន់ឆ្ងាយដាច់ស្រយាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ