វៀតណាមយល់ស្របបន្តទំលាប់របស់អាស៊ានក្នុងការសម្របសម្រួល និងគាំទ្រគ្នា ទៅវិញទៅមកក្នុងសកម្មភាពបេក្ខភាព
(VOVWORLD) - កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នាថ្ងៃទី ២២ ខែកញ្ញា បានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សំដៅពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ការសម្របសម្រួលរវាង ប្រទេសសមាជិកអាស៊ាននានាក្នុងការចុះឈ្មោះចូលរួមទីភ្នាក់ងារអង្គការសហ ប្រជាជាតិនិងអង្គការអន្តរជាតិ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM)។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ប្រធានគណៈប្រតិភូវៀតណាមបានចាត់ទុកថា វៀតណាមយល់ស្របបន្តទំលាប់របស់ អាស៊ានក្នុងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពបេក្ខភាពនា ពេលខាងមុខ។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់អាស៊ានគួរតែបន្តគោរពនិងពង្រីក គោលការណ៍ និងតម្លៃនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ ជាពិសេសក្នុងបរិបទដែលតំបន់ និងពិភពលោកកំពុងមើលឃើញការផ្លាស់ប្តូរ យ៉ាងស៊ីជម្រៅ ឆាប់រហ័ស ស្មុគ្រស្មាញ និងផលប៉ះពាល់ពហុវិមាត្រលើគ្រប់ប្រទេស ទាំងអស់។
ទាក់ទងនឹងបញ្ហាប្រទេសមីយ៉ាន់ម៉ា អាស៊ានចាំបាច់ត្រូវមានភាពខ្ជាប់ខ្ជួន និង ភាពសកម្មបន្ថែមទៀតក្នុងការជួយឧបត្ថម្ភមីយ៉ាន់ម៉ា ដើម្បីជំនះពុះពារលើវិបត្តិ ស្វែងរកដំណោះស្រាយដើម្បីផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា។ តាមនោះ អាស៊ានចាំបាច់ត្រូវបន្តចូលរួមជាមួយមីយ៉ាន់ម៉ាក្នុងការអនុវត្តការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច ដោយមានគោលដៅជាក់លាក់ ជាក់ស្តែង មានកាលកំណត់ និងលទ្ធផល ច្បាស់លាស់។ លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាម រួមជាមួយប្រទេសអាស៊ាន នានា គាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេស បេសកជនពិសេសក្នុងការបន្តអនុវត្តន៍ភារកិច្ចដែលបានប្រគល់ជូន រួមចំណែកជំរុញ ការសន្ទនា ការផ្សះផ្សា ហើយឆ្ពោះទៅរកដំណោះស្រាយដ៏យូរអង្វែងសម្រាប់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ា៕