វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៥.៥៩៨ ករណីក្នុងរយៈពេល ២៤ ម៉ោង

(VOVWORLD) - ទាក់ទិននឹងស្ថានភាពព្យាបាល ក្នុងថ្ងៃនេះមានអ្នកជំងឺ ១.៧៣១ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ ចំនួនអ្នកស្លាប់ត្រូវបានកត់ត្រាចំនួន ៥២ ករណី។

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ៣១ ខែតុលា ដល់ម៉ោង ១៦:០០ ថ្ងៃទី ១ ខែវិច្ឆិកា ប្រព័ន្ធជាតិគ្រប់គ្រងករណីកូវីដ-១៩ បានកត់ត្រាករណីឆ្លងថ្មីចំនួន ៥.៥៩៨ ករណី (កើនឡើង ៩១ ករណីបើធៀបនឹងថ្ងៃមុន) នៅតាមខេត្ត ក្រុងចំនួន ៤៩។ ក្នុងនោះ មាន ០៣ ករណីនាំចូល និង ៥.៥៩៥ ករណីដែលបានកត់ត្រាក្នុងប្រទេស (រួមមាន ២.៣២១ ករណីនៅក្នុងសហគមន៍)។ ទាក់ទិននឹងស្ថានភាពព្យាបាល ក្នុងថ្ងៃនេះមានអ្នកជំងឺ ១.៧៣១ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ ចំនួនអ្នកស្លាប់ត្រូវបានកត់ត្រាចំនួន ៥២ ករណី។

មានខេត្ត-ក្រុងចំនួន ១៣ ដែលមិនមានការឆ្លងបន្ទាប់បន្សំនៅក្នុងតំបន់ក្នុងរយៈពេល ១៤ ថ្ងៃកន្លងមកនេះ រួមមាន Ninh Binh, Lang Son, Son La, Yen Bai, Lai Chau, Hai Phong, Tuyen Quang, Thai Binh, Hung Yen, Dien Bien, Thai Nguyen, Hoa Binh, Bac Kan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ