វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២ នាក់បន្ថែមទៀត
(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៦៤ នាក់ ក្នុងនោះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៤៥៦ នាក់ត្រូវបានប្រកាសជាសះស្បើយ ហើយមានអ្នកស្លាប់ចំនួន ២៤ នាក់។
វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២ នាក់បន្ថែមទៀត |
គិតត្រឹមវេលាម៉ោង ៦ ថ្ងៃទី ១៧ ខែសីហា គណកម្មធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានរកឃើញ ករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២ នាក់បន្ថែមទៀត ក្នុងនោះមានអ្នកជំងឺម្នាក់មកពីខេត្ត Hai Duong និងអ្នកជំងឺម្នាក់ទៀតមកពីខេត្ត Quang Nam ។
នាបច្ចុប្បន្ន វៀតណាមរកឃើញ ករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៦៤ នាក់ ក្នុងនោះមានអ្នកជំងឺកូវីដ ១៩ចំនួន ៤៥៦ នាក់ត្រូវបានប្រកាសជាសះស្បើយ ហើយមានអ្នកស្លាប់ចំនួន ២៤ នាក់។ អ្នកស្លាប់ភាគច្រើននៅវៀតណាមគឺសុទ្ធតែជាមនុស្សវ័យចំណាស់ ហើយមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរផងដែរ៕