វៀតណាមរកឃើញអ្នកជំងឺ nCoV ទី ១០

(VOVWORLD) - ករណីទី ១០ ជាកម្មការិនីម្នាក់ ឈ្មោះ P.T.B ដែលមានអាយុ ៤២ ឆ្នាំ នៅឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc ។ 

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលថា វៀតណាមទើបបានរកឃើញករណីឆ្លងជំងឺទី ១០ ដែលពាក់ព័ន្ធនឹងករណីមនុស្សចំនួន ៥ នាក់ សុទ្ធតែជាកម្មករនៃក្រុមហ៊ុនចំកាត់ Nihon Plast របស់ជប៉ុន នៅខេត្ត Vinh Phuc ។

វៀតណាមរកឃើញអ្នកជំងឺ nCoV ទី ១០ - ảnh 1                                    ប្រភព៖ vov.vn

ករណីទី ១០ ជាកម្មការិនីម្នាក់ ឈ្មោះ P.T.B ដែលមានអាយុ ៤២ ឆ្នាំ នៅឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc  ។ អ្នកជំងឺរូបនេះបានទាក់ទងផ្ទាល់ជាមួយពលករម្នាក់ ក្នុងចំណោមពលករទាំង ៨ នាក់ ដែលត្រូវបានហ៊ុនចំកាត់ Nihon Plast បញ្ជូនទៅហ្វឺកហ្វឹននៅទីក្រុង Wuhan ប្រទេសចិនដែលបានវិលត្រលប់មកវៀតណាមវិញកាលពីថ្ងៃទី ១៧ ខែមករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ