វៀតណាមរក្សាឋានៈ​ជាអ្នកផ្គត់ផ្គង់អង្ករឈានមុខគេរបស់​ហ្វីលីពីន

(VOVWORLD) - យោងតាមនាយកដ្ឋានស្ថិតិហ្វីលីពីន ក្នុងរយៈពេល ៥ខែកន្លងទៅនេះ ហ្វីលីពីនបាននាំចូលអង្ករពីវៀតណាមចំនួន ១,៥លានតោន ស្មើនឹងជិត ៩០% នៃអង្ករសរុបចំនួនជាង ១,៦លានតោន ដែលបាននាំចូលប្រទេសនេះ។
វៀតណាមរក្សាឋានៈ​ជាអ្នកផ្គត់ផ្គង់អង្ករឈានមុខគេរបស់​ហ្វីលីពីន - ảnh 1ក្រុមហ៊ុនចំកាត់ Vinh Phat នៅខេត្ត An Giang នាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី អឺរ៉ុប និងអាមេរិក។ រូបថត៖ Vu Sinh/VNA

នាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញអង្ករទៅកាន់ពិភពលោកចំនួន ៣,៦ លានតោន ដែលក្នុងនោះបរិមាណអង្ករនាំចេញទៅកាន់ប្រទេសហ្វីលីពីនមាន ១,៥លានតោន។ ហ្វីលីពីនបន្តជាទីផ្សារប្រើប្រាស់អង្ករឈានមុខគេរបស់វៀតណាម។

ក្នុងពេលជាមួយគ្នានោះ យោងតាមការិយាល័យស្ថិតិហ្វីលីពីន ក្នុងរយៈពេល ៥ខែកន្លងទៅនេះ ហ្វីលីពីនបាននាំចូលអង្ករពីវៀតណាមចំនួន ១,៥លានតោន ស្មើនឹងជិត ៩០% នៃអង្ករសរុបចំនួនជាង ១,៦លានតោន ដែលបាននាំចូលប្រទេសនេះ។ ដូច្នេះ វៀតណាមបន្តជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេរបស់ហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ