វៀតណាមរៀបចំមីទ្ទីងរំលឹកខួបទិវាឧត្តុនិយមពិភពលោកទី២៣មិនា

វៀតណាមរៀបចំមីទ្ទីងរំលឹកខួបទិវាឧត្តុនិយមពិភពលោកទី២៣មិនា - ảnh 1
វៀតណាមរៀបចំមីទ្ទីងរំលឹកខួបនៃទិវាឧត្តុនិយមពិភពលោកទី២៣មិនា (VGP)

        Vovworld-នាព្រឹកថ្ងៃទី២៣មិនានៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាលវៀតណាម
បានប្រព្រឹត្ត​ទៅពិធីមីទ្ទីងថ្នាក់ជាតិរំលឹកខួបទិវាឧត្តុនិយមពិភពលោកដោយប្រធានបទ
អាកាសធាតុ-ការយល់ដឹងដើម្បីធ្វើសកម្មភាព។

        ថ្លែងមតិនៅពិធីមីទ្ទីងនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម​
លោក Nguyen Minh Quang បានអះអាងថា វៀតណាមបានអនុវត្តការ​ផ្ដើម​គំនិត​
អំពីការទប់ទល់នឹងបំរ៉ែបំរួលជាច្រើនដូចជាកសាងសំណង់ហេដ្ឋានរចនា​សម្ព័ន្ធ
តាមបណ្ដោយឆ្នេរសមុទ្រ កសាងកម្មវិធីកាត់បន្ថយឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់​ជា​ដើម។
រដ្ឋមន្ត្រី Nguyen Minh Quang បានលើកច្បាស់ថា៖

“យើងត្រូវខំប្រឹងប្រែងយ៉ាងច្រើនថែមទៀតសំដៅរួមចំណែកលើកកំពស់ការយល់ដឹង
សកម្មភាពរបស់ជនម្នាក់ៗក្នុងបុព្វហេតុបង្កាកាត់បន្ថយគ្រោះធម្មជាតិនិងទប់​ទល់
ប្រកបដោយប្រសិទ្ធភាពជាមួយឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុ។ ខ្ញុំស្នើរ​រដ្ឋ
អំណាចដំបន់លើទូទាំងប្រទេសត្រូវជ្រួចជ្រាបដ៏ស៊ីជម្រៅក្នុងបណ្ដាស្រទាប់ប្រជាជន
និងអង្គភាពអាជីវកម្មអំពីសារសំខាន់នៃការងារឧត្តុនិយមជលសាស្ត្រ។”

        ក្នុងឱកាសនេះដែរក្រសួងធនធាននិងបរិស្ថាននិងគណៈកម្មាធិការប្រជាជនខេត្ត Nghe An
បំផុសការដាំដើមឈើនិងរៀបចំសិក្ខាសាលាឯកទេសស្ដីពីជលសាស្ត្រឧត្តុនិយម​ 
គ្រប់គ្រងហានិភ័យគ្រោះធម្មជាតិនិងពង្រាងច្បាប់ស្ដីពីជលសាស្ត្រឧត្តុនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ