វៀតណាមរៀបចំវគ្គវឹកហាត់បង្ការទប់ស្កាត់ជំងឺ Covid-19 លើទ្រង់ទ្រាយធំ
(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានលើកសរសើរការចូលរួមប្រកបដោយការទទួលខុសត្រូវនិង ប្រសិទ្ធភាពរបស់កងទ័ព ចាប់ពីវេលាដំបូងដែលជំងឺ Covid-19 ទើបតែកើត មានឡើង។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសតាមដានការវឹកហាត់តាមទូរទស្សន៍ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី៤ មីនា នៅរដ្ឋធានីហាណូយ គណៈកម្មការទទួលបន្ទុក ការវឹកហាត់បង្ការ ទប់ស្កាត់ Covid-19 នៃក្រសួងការពារប្រទេសវៀត ណាម បានរៀបចំវគ្គវឹកហាត់បង្ការទប់ស្កាត់ Covid-19។ វគ្គវឹកហាត់នេះ គឺសំដៅត្រៀមរៀបចំទប់ទល់នឹងគ្រប់សេណារីយ៉ូរបស់ជំងឺនេះ ចាប់ពីកម្រិត ទី២ដោយមានអ្នកឆ្លងចំនួន២០នាក់ រហូតដល់ កម្រិតទី៥ដោយមានចំនួន អ្នកឆ្លងក្នុងចន្លោះ ពី៣០០០ឡើងដល់ទៅ៣ហ្មឺននាក់ និងករណីដែលជំងឺ បានឆ្លងរាលដាលទៅក្នុងអង្គភាពទ័ពមួយចំនួន។
ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានលើកសរសើរការចូលរួមប្រកបដោយការទទួលខុសត្រូវនិង ប្រសិទ្ធភាពរបស់កងទ័ព ចាប់ពីវេលាដំបូងដែលជំងឺ Covid-19 ទើបតែកើត មានឡើង។ លោកឧបនាយករដ្ឋមន្រ្តីបានលើកច្បាស់នូវសំណូមពរទាំង៥ ថា៖ មិនទុកឲ្យជំងឺឆ្លងរាលដាល មិនទុកឲ្យកម្មាភិបាលពេទ្យត្រូវឆ្លងគ្នា កាត់ បន្ថយជាអតិបរមា មិនទុកឲ្យមានករណីស្លាប់ដោយជំងឺ មិនទុកឲ្យសង្គម មានភាពច្របូកច្របល់ មិនទុកឲ្យប៉ះពាល់ជាអវិជ្ជមានទៅលើការអភិវឌ្ឍ សេដ្ឋកិច្ច កិច្ចសហប្រតិបតិ្តការទាំងទ្វេភាគីនិងពហុភាគី។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“វគ្គវឹកហាត់នេះមិនត្រឹមតែសំដៅត្រៀមរៀបចំឲ្យការងារបង្ការទប់ ស្កាត់ជំងឺលើកនេះប៉ុណ្ណោះទេ ថែមទាំងចំពោះឧប្បត្តិហេតុខាងសន្តិសុខមិន មែនប្រពៃណីនាអនាគតទៀតផង។ តាមរយៈវគ្គវឹកហាត់លើកនេះ និងការ អនុវតជាពិតជាក់ស្ដែងនៅឃុំ Son Loi និងតំបន់ផ្សេងៗ យើងត្រូវតែបង្កើនកិច្ច សហការអន្តរផ្នែកឲ្យបានល្អថែមទៀត។ ទន្ទឹមនឹងនោះ យើងបន្តដកបទ ពិសោធន៍ ពិនិត្យមើលឡើងវិញនូវយន្តការច្បាប់ដែលមិនទាន់ស្មានដល់ ករណីដូចបច្ចុប្បន្ននេះ ដើម្បីធ្វើវិសោធន៍កម្មឲ្យគ្រប់ជ្រុងជ្រោយជាងមុន”។
នាថ្ងៃដដែល នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក៏បាន ប្រព្រឹត្តទៅវគ្គវឹកហាត់បង្ការទប់ស្កាត់ Covid-19 លើទ្រង់ទ្រាយធំផងដែរ៕