វៀតណាមរៀបចំសកម្មភាពជាច្រើន ដើម្បីឆ្លើយតបនឹងទិវាបរិស្ថានពិភពលោក ថ្ងៃទី ៥ មិថុនា

(VOVWORLD) - ទិវាបរិស្ថានពិភពលោក ថ្ងៃទី ៥ ខែមិថុនា ឆ្នាំនេះ គឺជាថ្ងៃគូសសញ្ញាសម្គាល់ការបង្ហាញមុខ “មូលនិធិ អភិរក្សប្រភេទសត្វ” នៅវៀតណាម ដែលមានថវិកាសរុបចំនួន ១,៤ លានដុល្លារ។
វៀតណាមរៀបចំសកម្មភាពជាច្រើន ដើម្បីឆ្លើយតបនឹងទិវាបរិស្ថានពិភពលោក ថ្ងៃទី ៥ មិថុនា - ảnh 1សមាជិកសម្ព័ន្ធយុវជន និងយុវជន Da Nang ដាំដើមឈើនៅឆ្នេរសមុទ្រខ័ណ្ឌ Son Tra (Da Nang) (រូបថត៖ moitruong.gov.vn)

មូលនិធិនេះត្រូវបានបង្កើតឡើងដោយសមាសភាគអភិរក្សជីវចម្រុះនៃគម្រោងស្តីពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះ (VFBC) ឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ ការដាក់ឱ្យដំណើរការមូលនិធិនេះនៅថ្ងៃទី៥ មិថុនា មានគោលបំណងបញ្ជាក់សារទិវាបរិស្ថានពិភពលោកឆ្នាំ២០២២៖ “ការអភិរក្សជីវចម្រុះ និងសត្វព្រៃនៅទូទាំងពិភពលោកជាបញ្ហាបន្ទាន់”។ គោលបំណងរបស់មូលនិធិនេះគឺដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះនៅវៀតណាម តាមរយៈការសម្របសម្រួលរបស់អង្គការអភិរក្សក្នុងមូលដ្ឋាន។

នាថ្ងៃទី ៤ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានបើកកម្មវិធី “ចូលរួមសកម្មភាព - ដើម្បីផែនដីបៃតង” សំដៅឆ្លើយតបនឹងទិវាបរិស្ថានពិភពលោក និងសប្តាហ៍សមុទ្រ និងកោះវៀតណាមឆ្នាំ ២០២២។ ក្រៅពីនោះ ទីក្រុង Da Nang ក៏បានអនុវត្តន៍ខែសកម្មភាព សម្រាប់ទិវាបរិស្ថាន និងសប្តាហ៍សមុទ្រនិងកោះវៀតណាម ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែសីហា ដោយមានសកម្មភាព និងព្រឹត្តិការណ៍ជាង ៤៨ ដែលក្នុងនោះ សកម្មភាពសំខាន់ៗគឺ៖ សិក្ខាសាលានិងតាំងពិព័រណ៍អន្តរជាតិស្តីពីដំណោះស្រាយ និងបច្ចេកវិទ្យាកែច្នៃសំរាម ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ទីក្រុងនៅវៀតណាម រួមជាមួយនឹងសកម្មភាពអនាម័យបរិស្ថានទូទាំងទីក្រុង។

ក៏នាថ្ងៃទី ៤ មិថុនានេះ មូលនិធិគាំពារបរិស្ថាន និងមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Binh Dinh បានសហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម Quy Nhon (ទីក្រុង Quy Nhon) រៀបចំ “ទិវាប្រមូលកាកសំណល់បណ្តាលគ្រោះថ្នាក់ក្នុងគ្រួសារនិងទទួលអំណោយ” សម្រាប់ប្រជាជនទីក្រុង Quy Nhon។ ក្នុងថ្ងៃនេះ ប្រជាជននៅទីក្រុង Quy Nhon បានប្រើប្រាស់កាកសំណល់បណ្តាលគ្រោះថ្នាក់ជាថ្នូរនឹងអំណោយចំនួន ១.០០០ ដែលជាផលិតផល OCOP របស់ខេត្ត Binh Dinh ដូចជាអង្ករសរីរាង្គ នំបញ្ចុះស្ងួត ទឹកត្រី De Gi និង ផ្លែឪឡឹកដាំដុះនៅផ្ទះកញ្ជក់ La’s Farm ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ