វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងទិវាជន​ចំណាកស្រុកអន្តរជាតិឆ្នាំ ២០២៣​ នៅសិង្ហបុរី

(VOVWORLD) - កាលថ្ងៃទី ១៧ ខែធ្នូ នៅប្រទេសសិង្ហបុរី ក្រសួងធនធានមនុស្សរបស់សិង្ហបុរីបានសម្របសម្រួលជាមួយដៃគូនានា ដើម្បីប្រារព្ធទិវាជនចំណាកស្រុកអន្តរជាតិ ទី១៨ ខែធ្នូ នៅតំបន់ Little India ដោយមានការចូលរួមរបស់ពលករបរទេសជាង ១០.០០០នាក់ រួមទាំងពលករវៀតណាមផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ គណៈកម្មការទំនាក់ទំនងនៃសហគមន៍ជនវៀតណាមបានរួមចំណែកជាវិជ្ជមាននិងជាក់ស្តែង ដែលត្រូវបានវាយតម្លៃខ្ពស់ដោយអ្នករៀបចំព្រឹត្តិការណ៍។

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងទិវាជន​ចំណាកស្រុកអន្តរជាតិឆ្នាំ ២០២៣​ នៅសិង្ហបុរី - ảnh 1គណៈកម្មការទំនាក់ទំនងសហគមន៍ជនវៀតណាមនៅសិង្ហបុរី បានចូលរួមព្រឹត្តិការណ៍នេះជាលើកទីពីរ ជាមួយនឹងស្តង់ដែលតុបតែងយ៉ាងពិសេស។ រូបថត៖ Le Duong/TTXVN

ក្រៅពីរៀបចំស្តង់ឧទ្ទេសនាមអំពីវប្បធម៌និងម្ហូបអាហារវៀតណាមដល់មិត្តភក្តិអន្តរជាតិ និងពលករអន្តោប្រវេសន៍នៅសិង្ហបុរី គណៈកម្មការទំនាក់ទំនងនៃសហគមន៍ជនវៀតណាមក៏បានចែកអំណោយចំនួន ១.០០០កញ្ចប់ រួមទាំងអង្ករ ST២៥ មីកញ្ចប់និងសម្ភារៈចាំបាច់ ដល់ពលករចំណាកស្រុកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ការប្រារព្ធទិវាជនអន្តោរប្រវេសន៍អន្តរជាតិនៅ Little India គឺជាសកម្មភាពចម្បងនៅក្នុងសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងដោយក្រសួងធនធានមនុស្សរបស់សិង្ហបុរី នៅទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ក្នុងខែធ្នូជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីការដឹងគុណចំពោះការរួមចំណែករបស់កម្លាំងពលកម្មបរទេសនៅក្នុងសេដ្ឋកិច្ចសិង្ហបុរី ក៏ដូចជាការភ្ជាប់ពលករបរទេសជាមួយសហគមន៍នៃប្រទេសម្ចាស់ផ្ទះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ