វៀតណាមរួមចំណែកយ៉ាងសកម្មទៅក្នុងការពង្រឹងនិងពង្រីកសហគមន៍Francophone
(VOVworld)- នាថ្ងៃទី២៥វិច្ឆិកា ប្រធានរដ្ឋ លោក Tran Dai Quang បានដឹកនាំគណៈ
ប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង
លើកទី១៦ដែលបានរៀបចំនៅ Antanarivo ប្រទេសMadagascar ចាប់ពីថ្ងៃទី២៦ដល់
ថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០១៦។គណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះក្នុងកាលៈ
ទេសៈដែល ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយសហគមន៍
Francophoneកំពុង បានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។
នាពេលកន្លងទៅ វៀតណាមបានរួមចំណែកសកម្មទៅក្នុងការពង្រឹងនិងពង្រីក សហគមន៍Francophoneតាមទិស ការពារនិងបង្កើនចំណងសមាគ្គីFrancophone ប្រ
ពៃណីយ៉ាងថ្លៃថ្លារបស់សហគមន៍ ធានានូវទិសដៅអភិវឌ្ឍន៍ជាសារវ័ន្តរបស់សហគមន៍
ទាំងមូល។ វៀតណាមក៏មានការផ្តួចផ្តើមគំនិត ម្ចាស់ការនិងមានការទទួលខុសត្រូវ
ចូលក្នុងរាល់សកម្មភាពរបស់សហគមន៍ Francophone ផងដែរ៕