វៀតណាមរួមចំណែកយ៉ាងសកម្ម និងការទទួលខុសត្រូវក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

(VOVWORLD) - សម័យប្រជុំជាន់ខ្ពស់លើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ចប់នាថ្ងៃទី២៩ ខែកុម្ភៈ។ 
វៀតណាមរួមចំណែកយ៉ាងសកម្ម និងការទទួលខុសត្រូវក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Bui Thanh Son បានចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់មួយ បង្ហាញពីការរួមចំណែកប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាប្រឈមបំផុតដែលពិភពលោកកំពុងប្រទះ។

ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនាថ្ងៃទី ២៩ ខែកុម្ភៈ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា សុន្ទរកថារបស់លោករដ្ឋមន្ត្រី Bui Thanh Son បានទាក់ទាញចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់របស់គណៈប្រតិភូដែលចូលរួម។ យោងតាមលោកស្រី Pham Thu Hang រឿងជោគជ័យក្នុងការធានាសិទ្ធិមនុស្សដែលលោករដ្ឋមន្ត្រី Bui Thanh Son បានលើកឡើងបានក្លាយជាចំណុចភ្លឺនៅក្នុងផ្ទាំងរូបភាពសិទ្ធិមនុស្សដែលនៅតែអាប់អួរ។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានបញ្ជាក់ថា៖ “ការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំកម្រិតខ្ពស់នេះ មានគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ហើយក្នុងពេលជាមួយគ្នានេះ បង្ហាញពីតួនាទីជាសមាជិកដែលមានការទទួលខុសត្រូវ និងការរួមចំណែកយ៉ាងសកម្មនៅមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ អាស្រ័យហេតុនេះ លើកកំពស់កិត្យានុភាព និងជំហររបស់វៀតណាមលើឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងនិងពង្រីក  ទំនាក់ទំនងសហប្រតិបត្តិការរបស់វៀតណាមជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសដែលចូលរួមកិច្ចប្រជុំជាន់ខ្ពស់ផងដែរ”។

តាមរយៈសុន្ទរកថារបស់លោករដ្ឋមន្ត្រី Bui Thanh Son ចង់ផ្សព្វផ្សាយទៅកាន់មិត្តអន្តរជាតិនូវសារថា សិទ្ធិមនុស្សអាចធានាបានល្អបំផុតនៅពេលដែលមានសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ ក្នុងនោះរដ្ឋដាក់ប្រជាជនជាមជ្ឈមណ្ឌលក្នុងគោលនយោបាយទាំងអស់ដើម្បីធានាឲ្យមានការអភិវឌ្ឍពេញលេញប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ