វៀតណាមរួមចំណែកសកម្មចូលក្នុងជោគជ័យនៃសន្និសីទកំពូលមេគង្គ-ជប៉ុន

(VOVworld)-ឆ្លើយសម្ភាសសាព័ត៌មានវៀតណាម ស្តីពីលទ្ធផលនៃសន្និសីទ កំពូលមេគង្គ-ជប៉ុនលើកទី៧ អនុរដ្ឋមន្ត្រីការបទេសវៀតណាមលោក Nguyen
Quoc Cuong បានជូ​នដំណឹងអំពីលទ្ធផលលេចធ្លោនៃសន្និសីទលើកនេះគឺ ការដែលថ្នាក់ដឹកនាំនៃប្រទេសមេគង្គនិងជប៉ុនអនុម័តលើយុទ្ធសាស្រ្តតូក្យូ​
២០១៥ ដោយការកំណត់ទិសដៅច្បាស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការ ដំណាក់កាល២០១៦-២០១៨។ គោលដៅនៃយុទ្ធសាស្រ្តនេះគឺធានាស្ថិរភាព តំបន់និងទទួលបានកំណើនគុណភាពនៅមហាអនុតំបន់ទន្លេមេគង្គផងដែរ។
នៅសន្និសីទនេះដែរ លោកនាយករដ្ឋមន្ត្រី​Nguyen Tan Dung បានសម្តែងនូវ
តួនាទីម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវរបស់វៀតណាម ព្រមទាំង ផ្តល់មតិកសាងយុទ្ធសាស្រ្តតូក្យូតាមទិសជួយបណ្តាប្រទេសមហាអនុតំបន់ ទន្លេមេគង្គកសាងខឿនសេដ្ឋកិច្ចរឹងមាំ។

វៀតណាមរួមចំណែកសកម្មចូលក្នុងជោគជ័យនៃសន្និសីទកំពូលមេគង្គ-ជប៉ុន - ảnh 1
ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ-ជប៉ុន (រូបថតៈ VGP/Nhật Bắc)

       លទ្ធផលផ្សេងទៀតនៃសន្និសីទនេះគឺ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួមរាល់សកម្មភាពការទូតទ្វេភាគីជាមួយជប៉ុន ដូចជា ជួប សន្ទនា
ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ជួបជាមួយមជ្ឈដ្ឋាន នយោបាយ និងជួបសំណេះសំណាល់ជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឆ្លង ដែនរបស់ជប៉ុន
ផងដែរ។ ចំពោះបញ្ហាសេដ្ឋកិច្ច លោក Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែនការ
និងវិនិយោគវៀតណាម បាន ឲ្យដឹងថា ៖

       “ក្នុងជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីទាំងពីររូប នាយករដ្ឋមន្ត្រីជប៉ុនលោក
Shinzo Abe បានសន្យាផ្តល់ប្រភពទុន ODA សម្រាប់វៀតណាម ក្នុងឆ្នាំសារពើ
ព័ន្ធ ២០១៥ គឺ៣ពាន់លានដុល្លារអាមេរិក ។ នេះជាកម្រិត ODA ឯកទគ្គកម្ម
តាំងពីមុនមក ក្នុងនោះមានគំរោងធំៗចំនួន៦ អំពីហេដ្ឋារចនា​សម្ព័ន្ធ ដែល
វៀតណាមកំពុងវិនិយោគផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ