វៀតណាមរួមចំណែកសកម្មសម្រាប់សន្តិភាពសន្តិសុខតំបន់និងអន្តរជាតិ
(VOVWORLD) -ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៤និងទី២៥នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រ ចាំទីក្រុងញូវយ៉ក មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំសន្និសីទជាន់ ខ្ពស់ស្តីពីការកសាងនិងរក្សាសន្តិភាព។
ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអមអង្គការសហប្រជាជាតិ |
ចូលរួមក្នុងកិច្ចប្រជុំនេះមានតំណាងមកពី ប្រទេសសមាជិកទាំង ១២៨និងអង្គការអន្តរជាតិមួយចំនួន។ អញ្ជើញថ្លែងមតិក្នុង កិច្ចប្រជុំពិគ្រោះយោបល់ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ប្រធាន ក្រុមបេសកកម្មអមអង្គការសហប្រជាជាតិបានចាត់ទុកថា អង្គការសហប្រជាជាតិ ចាំបាច់ត្រូវមានអភិក្រមគ្រប់ជ្រុងជ្រោយដោយយកមនុស្សជាមជ្ឈមណ្ឌលសម្រាប់កសាង និងប្រតិបត្តិរាល់គោលនយោបាយ វិធានការជាក់ស្តែង សំដៅដោះស្រាយ ជម្លោះ ឈរលើមូលដ្ឋានគោរពរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ គោរពឯករាជ្យនយោ បាយ អធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសនីមួយៗ។ វៀតណាមគាំទ្រ រាល់សំណើរតាមគោលដៅដើម្បីឲ្យអង្គការសហប្រជាជាតិសម្រេចកាតព្វ កិច្ចរបស់ ខ្លួនក្នុងសកម្មភាពរក្សាសន្តិភាពនិងជួយឧបត្ថម្ភប្រទេសសមា ជិកអនុវត្តគោលដៅ អភិវឌ្ឍន៍របស់ខ្លួនផងដែរ។
លោកស្រី Nguyen Phuong Nga ក៏បានគូសបញ្ជាក់នូវការសន្យារបស់វៀត ណាម ដែលរួមចំណែកសកម្មទៅក្នុងសន្តិភាព សន្តិសុខតំបន់និងអន្តរជាតិ។ គោលការណ៍មុនក៏ដូចជាក្រោយរបស់វៀតណាម គឺដោះស្រាយជម្លោះដោយសន្តិវិធីក្នុងនោះមានអនុសញ្ញាអង្គការ សហ ប្រជាជាតិឆ្នាំ១៩៨២ គោរពរាល់ដំណើរការ ការទូតនិងច្បាប់ដើម្បីសម្រេចបានឆាប់ៗនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕