វៀតណាមរួមជាមួយសហគមន៍អន្តរជាតិខិតខំលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង

(VOVWORLD) - ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការការពារមនុស្សលោក ពីអាវុធនុយក្លេអ៊ែរ ព្រមទាំងចាំបាច់ត្រូវចាត់វិធានការជាក់ស្ដែងដើម្បីអនុវត្តន៍មាត្រាទី៦ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ស្ដីពីការចរចាដោយស្មោះ ស្ម័គ្រឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយនិងដាច់ខាត។ 

វៀតណាមរួមជាមួយសហគមន៍អន្តរជាតិខិតខំលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប។
នៅថ្ងៃទី២៨ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បាន ប្រារព្ធសម័យប្រជុំពេញអង្គជាន់ខ្ពស់ជាប្រចាំ ក្នុងឱកាសរំលឹកខួបទិវាអន្តរជាតិនៃ ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង (ទី២៦ កញ្ញា)។ អញ្ជើញចូលរួមសម័យ ប្រជុំនេះមានវត្តមានប្រធានមហាសន្និបាតអ.ស.បលោក Abdula Shahid អគ្គលេខា ធិការអ.ស.បលោក Antonio Guterres និងតំណាងនៃប្រទេស អង្គការអន្តរជាតិ ពាក់ព័ន្ធចំនួន៩៥។
ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការការពារមនុស្សលោក ពីអាវុធនុយក្លេអ៊ែរ ព្រមទាំងចាំបាច់ត្រូវចាត់វិធានការជាក់ស្ដែងដើម្បីអនុវត្តន៍មាត្រាទី៦ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ស្ដីពីការចរចាដោយស្មោះ ស្ម័គ្រឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយនិងដាច់ខាត។ ក្រៅ ពីនោះ ត្រូវការពង្រឹងយន្តការបង្ការប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ជំរុញ ការរំសាយយុទ្ធភ័ណ្ឌនុយក្លេអ៊ែរ ឆ្ពោះទៅការជំរុញសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ គ្រប់ជ្រុងជ្រោយ (CTBT) ចូលជាធរមានក្នុងពេលឆាប់ៗ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវគោលនយោបាយដ៏ឥត ងាករេរបស់វៀតណាមអំពីការបង្ការប្រឆាំងនឹងការរីកសាយភាយ ការរំសាយយុទ្ធភ័ណ្ឌ នុយក្លេអ៊ែរ ឆ្ពោះទៅរកលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ វៀតណាមជាសមាជិក នៃ NPT CTBT សន្ធិសញ្ញាហាមឃាត់អាវុធ នុយក្លេអ៊ែរ (TPNW) ហើយជានិច្ចកាល អនុវត្តន៍យ៉ាងម៉ឺងម៉ាត់កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងត្រៀមខ្លួនជាស្រេចរួមដៃជាមួយ សហគមន៍អន្តរជាតិខិតខំលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ