វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិដោះស្រាយបញ្ហាប្រឈមជាសាកលលើអាកាសធាតុនិងបរិស្ថាន
(VOVWORLD) - គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Nguyen Khac Dinh អនុប្រធានរដ្ឋសភា ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-រុស្ស៊ី បានអញ្ជើញចូលរួមមហាសន្និបាតបរិស្ថានអន្តរជាតិ Nevsky លើកទី១០ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ឧសភា។
អនុប្រធានរដ្ឋសភា Nguyen Khac Dinh ថ្លែងមតិនៅមហាសន្និបាតបរិស្ថានវិទ្យាអន្តរជាតិ Nevsky លើកទី ១០ នៅ St. Petersburg (រូបថត៖ VOV) |
នាថ្ងៃទី ២៦ ឧសភា អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយអះអាងនូវការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយរាល់បញ្ហាប្រឈមសកលលោកដ៏ធ្ងន់ធ្ងរ តម្រូវការលើអាកាសធាតុ បរិស្ថាន និងការរិចរិលនៃប្រព័ន្ធអេកូឡូស៊ី។ លោកអនុប្រធានរដ្ឋសភាបានស្នើឱ្យសភានានា បង្កើនការពិនិត្យឡើងវិញ និងបញ្ចប់ក្របខ័ណ្ឌច្បាប់ជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើត និងអនុវត្តន៍គោលនយោបាយប្រែក្លាយសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ; យកការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមូលដ្ឋានគ្រឹះ ធានាការអនុវត្តរាល់ការប្តេជ្ញាចិត្តអំពីអាកាសធាតុរបស់ប្រទេសនានា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធ ស្របតាមសមត្ថភាពអភិវឌ្ឍន៍ របស់ប្រទេសនីមួយៗ។
ក្រោមប្រធានបទ "បរិស្ថានអេកូឡូស៊ីគឺជាសិទ្ធិ មិនមែនជាឯកសិទ្ធិ" មហាសន្និបាតនៅឆ្នាំនេះ មានការចូលរួមពីគណៈប្រតិភូជិត ១.៥០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៥២ ជុំវិញពិភពលោក។ អង្គសន្និបាតបានពិភាក្សាអំពីបញ្ហាប្រឈមផ្នែកអេកូឡូស៊ីជាច្រើននៅថ្នាក់ជាតិ ក៏ដូចជាខ្នាតពិភពលោក - ពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លទ្ធភាពទទួលបានទឹក ការអភិវឌ្ឍកសិកម្មសរីរាង្គ រហូតដល់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យកសិកម្ម។
នៅខាងក្រៅសន្និសីទ អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបជាមួយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី; ជួបជាមួយសហគមន៍ជនវៀតណាមនៅទីក្រុង Saint Petersburg ផងដែរ៕