វៀតណាមរួមវិភាគទានជាច្រើនចូលក្នុងការជោគជ័យ​នៃសន្និសីទ ASEM 9

(VOV)_​ សន្និសីទកំពូល អាស៊ី-អឺរ៉ុប ទី៩ ( ASEM9) ត្រូវបានបិទ នា​ថ្ងៃ​ទី ៦ ​វិច្ឆិកា  នៅទីក្រុងវៀងច័ន្ទ ឡាវ។ ស្ដីអំពី ការជោគជ័យរបស់​សន្និសីទ ​ក៏ដូចជាការចូលរួម របស់វៀតណាម អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​វៀតណាម លោក Bui Thanh Son
បានចាត់ទុកថា៖ ​គណះប្រតិភូជាន់ខ្ពស់​វៀតណាម​ ដឹកនាំដោយ នាយករដ្ឋមន្ត្រី 
Nguyen Tan Dung ​ បានចូលរួម​​យ៉ាងសកម្ម នៅក្នុងសកម្មភាពទាំងលាយ រួមសហការ យ៉ាងជិតស្និទ្ធ ជាមួយប្រទេសជាម្ជាស់ឥផ្ទះឡាវ និងសមាជិកនិមួយៗ រួមវិភាគទាន
ចូលក្នុងការជោគជ័យ​នៃសន្និសីទ។ ​ការផ្តួចផ្តើមគំនិតថ្មីចំនួន២របស់វៀតណាម អំពី
ការរៀបចំ៖ ​“សន្និសីទកំពូល ASEM ស្ដីពីការបង្ការ ទប់ទល់និងការជួយសង្គ្រោះគ្រោះ
 ធ​ម្ម​ជាតិ​ សំដៅទប់ទល់នឹងការប្រែប្រួលអាកាសធាតុ” និង “សិក្ខាសាលា​ ASEM​​ អំពី
ការ គ្រប់គ្រងទឹក និងភូមិភាគដីសណ្តរទន្លេ-របៀបទាក់ទងតាម​ទិស​កំណើនបៃតង”​ 
ទទួលបានការ​គាំទ្ររបស់អង្គសន្និសីទរ។ ទន្ទឹមនឹងនោះ វៀតណាមបានរួមសហការ
ជាមួយប្រទេសម្ជាស់ផ្ទះឡាវ និងសមាជិកនានាជំរុញដំណើការផ្សេងៗ ឈានទៅដល់
ការស្រុះចិត្តគំនិតរួម ក្នុងបញ្ហាជាច្រើន។ 

វៀតណាមរួមវិភាគទានជាច្រើនចូលក្នុងការជោគជ័យ​នៃសន្និសីទ ASEM 9 - ảnh 1
សន្និសីទកំពូល ASEM (internet)

          នៅកិច្ចប្រជុំពិភាក្សា អំពី៖ “ រាល់បញ្ហាសកល” ​ សមាជិកជាច្រើនបាន​ចែករំលែក
 នូវ បណ្ដាការផ្តើមគំនិតរបស់វៀតណាម អំពីការទាក់ទងនឹងពហុ​មុខរបរ ចំពោះរាល់
បញ្ហាសកល និង​វិធានការនានា ដើម្បី ASEM រួមចំណែក​ប្រកបដោយប្រសិទ្ធភាពជាង  ចំពោះការខំប្រឹងប្រែងអន្តរជាតិអំពីការធានា​សន្តិសុខ ស្បៀងអាហារ បំរែបំរួលអាកាស ធាតុ ការពារបរិស្ថាន ការខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ…ជាដើម។ បណ្ដាសមាជិក 
ASEM វាយតំលៃ​ខ្ពស់​ចំពោះការចូលរួមសកម្ម និងការរួមវិភាគទាន មានការទទួលខុស
ត្រូវរបស់​វៀតណាម សំដៅជំរុញផលប្រយោជន៍រួម  ក្នុងការរក្សារសន្តិភាព  សន្តិសុខ  ស្ថិរភាពក្នុងតំបន់។ អាចនិយាយបានថា៖ រាល់ការរួមវិភាគទានរបស់វៀតណាម ក្នុង
រយះ ពេលកន្លងទៅ និងនៅសន្និសីទកំពូលលើកនេះ បន្តអះអាង​តួនាទីរបស់វៀតណាម  នៅសន្និសីទលើកនេះ។ 

          នៅខាងក្រៅសន្និសីទ ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
មាន ជំនួបសន្ទនាទ្វេភាគីជាមួយ បណ្ដាថ្នាក់ដឹកនាំ​ ASEM ក្នុង​នោះ​ មាននាយករដ្ឋមន្ត្រី
 ជប៉ុន  Yoshihiko  Noda នាយករដ្ឋមន្ត្រី​អូស្ត្រាលីJulia Gillard …ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ