(VOVworld) - វៀតណាមបានមានការរួមវិភាគទានជាច្រើនក្នុងដំណើរការត្រៀមរៀប
ចំនិងសហការជាមួយប្រទេសម៉ីយ៉ាន់ម៉ា កសាងឯកសារសំរាប់សន្និសីទកំពូលសហ
ប្រតិបតិ្តការកម្ពុជា-ឡាវ-ម៉ីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៧និងសន្និសីទកំ
ពូលយុទ្ធសាស្ត្រសហប្រតិបតិ្តការសេដ្ឋកិច្ច Ayeyawadi-Chao Phraya-Mekong (AC
MECS) លើកទី៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ ទី២៣ មិថុនា។នាពេល
ឆ្លើយសម្ភាសន៍សារព័ត៌មានអំពីលទ្ធផលនៃសន្និសីទទាំង២នេះដោយមានការចូល
រួមរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អនុរដ្ឋមន្រ្តីការបរទេស
លោក Bui Thanh Son បានឲ្យដឹងថា វៀតណាម បានលើកសំណើរសំខាន់មួយ
ចំនួនអំពីការលើកកំពស់ប្រសិទ្ធិភាពសហ ប្រតិបតិ្តការ បើកទូលាយបរិយាកាស
អភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេសជាសមាជិក
និងត្រូវបានសន្និសីទវាយតំលៃខ្ពស់។ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី
Nguyen Tan Dung ក៏បានប្រកាសផែនការ របស់វៀតណាមដែលសហការជាមួយ
វេទិការសេដ្ឋកិច្ចអន្តរជាតិ (WEF) រៀបចំ វេទិការសន្ទនាធ្វើអាជីវកម្មជាន់ខ្ពស់អំពី
អនុតំបន់មេគង្គនៅក្រៅសន្និសីទ CLMV និង ACMECS ឆ្នាំ២០១៦។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងបណ្ដាថ្នាក់ដឹកនាំរបស់ឡាវ កម្ពុជា ម៉ីយ៉ាន់ម៉ានៅសន្និសីេទ CLMV លើកទី៧ (រូបថត៖VGP) |
អនុរដ្ឋមន្រ្តីការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា សន្និសីទកំពូលទាំង២
លើកនេះ បានវាយតំលៃខ្ពស់និងឯកភាពនឹងបើកទូលាយរូបសណ្ឋាន “ច្រកទ្វាតែ
១ កន្លែងឈប់តែ១” ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពរវាងវៀតណាម
និងឡាវ។ជោគជ័យនៃរូបសណ្ឋាននេះ នឹងរួមចំណែកជំរុញខ្លាំងការផ្លាស់ប្ដូរ ពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រទេសជិតខាង។វិសម័យកសិកម្ម ដែលជា ប្រៀបខ្លាំង១របស់វៀតណាម ក៏ទទួលបានការយកចិត្តទុកដាក់ដ៏ធំធេងរបស់
ប្រទេសជាសមាជិក CLMV និង ACMECS ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍
សកម្មភាពសហប្រតិបតិ្តការទ្វេភាគីជាមួយវៀតណាមផងដែរ៕