វៀតណាមរួមវិភាគទានយ៉ាងសកម្មសំរាប់សន្និសីទថ្នាក់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ APEC លើកទី២១

(VOVworld) - នៅសន្និសីទថ្នក់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបណ្ដាប្រទេសអាស៊ី-ប៉ាស៊ី
ហ្វិក (APEC) លើកទី២១ នៅរដ្ឋធានីប៉េកាំងប្រទេសចិនគណៈប្រតិភូវៀតណាម ដឹក
នាំដោយអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Truong Chi Trung បានរួមវិភាគទានជា
ច្រើនក្នុងការជោគជ័យនៃសន្និសីទលើកនេះ។

វៀតណាមរួមវិភាគទានយ៉ាងសកម្មសំរាប់សន្និសីទថ្នាក់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ APEC លើកទី២១ - ảnh 1
អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Truong Chi Trung ឆ្លើយសម្ពាសជាមួយអ្នកកាសែត VOV


ឆ្លើយសម្ពាសជាមួយអ្នកកាសែតនៃវិទ្យុសំលេងវៀតណាមប្រចាំនៅប៉េកាំង លោក
Truong Chi Trung បានឲ្យដឹងថា រាល់មតិរបស់វៀតណាម ត្រូវបានវាយតំលៃខ្ពស់
ដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ APEC នានា។ជាក់ស្ដែងគឺ វៀតណាមចាត់ទុកថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ចាំចាច់ត្រូវខំប្រឹងប្រែងអនុវត្តការរៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញ សំដៅដោះស្រាយផលវិបាកនៃវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ
ពិភពលោកទាំងមូល ព្រមទាំងអនុវត្តគោលដៅកំណើនយ៉ាងឆាប់រហ័សនិងចីរ
ភាព។វៀតណាមគាំទ្រការដាក់បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទនេះ ដំណើរការលាតត្រដាងអនុវត្តសំដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យបណ្ដា
គម្រោងការណ៍តាមរូបសណ្ឋានសហប្រតិបតិ្តការសាធារណៈឯកជន (PPP) ក្នុង
តំបន់ APEC៕

                                                   Ha Thang អ្នកកាសែតVOVប្រចាំនៅប៉េកាំង

ប្រតិកម្មទៅវិញ

ផ្សេងៗ