វៀតណាមរំលឹកខួបលើកទី ៣៤ នៃទិវាស្បៀងអាហារពិភពលោក
|
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៤ នៃទិវាស្បៀងអាហារពិភពលោកនៅវៀតណាម
(Image: baoquangninh.vn) |
(VOVworld) – នាព្រឹកថ្ងៃទី ១៤ តុលា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៤ នៃទិវា ស្បៀងអាហារពិភពលោកត្រូវបានរៀបចំឡើងនៅខេត្ត Quang Ninh (ភាគខាងជើង
វៀតណាម)។ ដោយមានសារ “ការធ្វើសេដ្ឋកិច្ចតាមគ្រួសារ៖ ចិញ្ចឹមពិភពលោក-
ការពារផែនដី” ប្រធានបទនៃទិវាស្បៀងអាហារពិភពលោកឆ្នាំ ២០១៤ សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធ្វើសេដ្ឋកិច្ចតាមគ្រួសារនិងគ្រួសារផលិតកម្មតូចៗក្នុងកិច្ចការ កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀងអាហារនិងអាហាររូបកម្ម។ ថ្លែងមតិនៅពិ
ធីនេះ អនុរដ្ឋមន្ត្រីរក្រសួងកសិកម្មនិងអភវិឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានគូសសម្គាល់ថា៖
“ដើម្បីអនុវត្តកម្មវិធីរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញប្រកបដោយជោគជ័យ យើង ត្រូវពង្រឹងនិងបង្កើនតួនាទីរបស់គ្រួសារនិមួយៗក្នុងផលិតកម្មកសិកម្មឲ្យសមស្រប
ទៅនឹងលក្ខណៈជាក់ស្តែងក្នុងតំបន់ ហើយកចិត្តទុកដាក់ដល់នារីនៅជនបទជាជន
ដែលរួមវិភាគទានជាច្រើនក្នុងសកម្មភាពកសិកម្មរបស់គ្រួសារនិងដើរតួនាទីសំខាន់
ក្នុងការធានសន្តិសុខ ស្បៀងអាហារអាហាររូបកម្មរួមចំណែកក្នុងការកាត់បន្ថយភាព
ក្រីក្រកបដោយជោគជ័យនិងអភិវឌ្ឍន៍កសិកម្មដ៏ចីរភាព៕”