វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការអប់រំតាមកាណាល់អង្គការសង្គមនានា
|
និស្សិតវៀតណាមប្រមាណ៧បាន់នាក់កំពុងសិក្សារនៅរុស្ស៊ី |
(VOV)_សន្និសីទតុមូល ដោយប្រធានបទ៖ កិច្ចសហប្រតិបត្តិការវៀតណាម-
រុស្ស៊ី ក្នុងវិស័យអប់រំ តាមរយៈកាណាល់អង្គការសង្គមនានា ត្រូវបានរៀបចំឡើងនា
ព្រឹកថ្ងៃទី៧ វិច្ឆិកា នៅទីក្រុងហាណូយនៃប្រទេសវៀតណាម។
នៅទីនេះ បណ្ដាដំណាងបានចាត់ទុកថា៖ រុស្ស៊ីមានសក្ដានុភាពនិងតួនាទីសំ
ខាន់នៅក្នុងខឿនអប់រំនៅលើសកលលោកទាំងមូល។ ក្នុងទស្សវត្ស៍ចំនួន៦កន្លងទៅ
សហព័ន្ធរុស្ស៊ី (មុនោះគឺសហភាពសូវៀត) បានបណ្ដុះបណ្ដាលអ្នកវិទ្យាសាស្ត្រ អ្នក
ជំនាញការរាប់ពាន់នាក់សំរាប់វៀតណាម ក្នុងបុព្វហេតុកសាងប្រទេសជាតិ។
សាស្ត្រាចារ្យ Tran Dinh Long សមាជិកបណ្ឌិតសភា និងជាអនុប្រធានមជ្ឈឹមសម្ព័ន្ធ
សមាគមមិត្តភាពវៀតណាម-រុស្ស៊ី បានចាត់ទុកថា៖
“ ជំនាន់យើងខ្ញុំ ភាគច្រើនដែលបានបញ្ចប់សញ្ញាប័តនៅរុស្ស៊ី បានក្លាយទៅជា
ថ្នាក់ដឹកនាំ។ នេះគឺជាមោទនភាព និងយើងត្រូវពង្រីកប្រការនេះអោយជំនាន់វ័យក្មេង។
ការព្រួយបារម្មណ៍បំផុតរបស់យើងខ្ញុំនាបច្ចុប្បន្ន នោះគឺធ្វើយ៉ាងម៉េច ដើម្បីជំនាន់វ័យ
ក្មេងរៀនភាសារុស្ស៊ី បណ្ដាបច្ចេកវិទ្យាខ្ពស់បំផុត ទំនើបបំផុតរបស់រុស្ស៊ី សំដៅអនុវត្តនៅវៀតណាម។”
នាបច្ចុប្បន្ន មាននិស្សិតវៀតណាមប្រមាណ៧បាន់នាក់កំពុងសិក្សារនៅរុស្ស៊ី
ក្នុងនោះ មាននិស្សិតជាង២ពាន់នាក់កំពុងសិក្សារ តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋា
ភិបាលនៃប្រទេសទាំងពីរ៕