វៀតណាមលើកកម្ពស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកល
(VOVWORLD) - ថ្លែងមតិនៅកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងអំពីការប្រកាន់ខ្ជាប់នូវពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិនិងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការការពារនិងដោះស្រាយបញ្ហាប្រឈមសកល។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ |
នៅថ្ងៃទី ៧ ខែកញ្ញា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន បើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ របស់ក្រុមអ្នកចាស់ទុំ (The Elders-អែលឌើរ) ស្តីពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។
ថ្លែងមតិនៅកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងអំពីការប្រកាន់ខ្ជាប់នូវពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិនិងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការការពារនិងដោះស្រាយបញ្ហាប្រឈមសកល។ ទន្ទឹមជាមួយគ្នានោះ លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខផ្តោតលើការងារការពារនិងការដោះស្រាយជម្លោះ រួមទាំងការកសាងសន្តិភាពនិងជំរុញការមូលមតិគ្នា។ លោក ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខក្នុងទិសដៅធានាតម្លាភាព ប្រជាធិបតេយ្យ លក្ខណៈជាតំណាងនិងប្រសិទ្ធភាព។ យ៉ាងណាមិញ ក្រុមប្រឹក្សាសន្តិសុខគួរគាំទ្រតួនាទីរបស់អង្គការក្នុងតំបន់ដូចជាសហភាពអាហ្រ្វិក (AU) ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ និងតំបន់ដែលក្នុងនោះ អាស៊ានបាននិងកំពុងដើរតួនាទីកណ្តាលនៅក្នុងរចនាសម្ព័ន្ធស្ថាបត្យកម្មសន្តិសុខក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy មានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខគួរតែយកចិត្តទុកដាក់និងជំរុញដំណោះស្រាយសម្រាប់រាល់បញ្ហាប្រឈមដែលកំពុងកើតមានឡើងដោយឈរលើមូលដ្ឋាននៃការគោរពតាមធម្មនុញ្ញ អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕