វៀតណាមលើកទឹកចិត្តសហគ្រាសអង់គ្លេសមកវិនិយោគនៅវៀតណាម
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung សង្កត់ធ្ងន់ទៅលើ ការអភិវឌ្ឍន៍ប្រកប ដោយភាពល្អប្រសើរនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស នា ពេលកន្លងទៅ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) អញ្ជើញទទួលជួបសន្ទនាឧកញ៉ា James Mayer Sassoon នាយកប្រតិបត្តិការសម្ព័ន្ធក្រុមហ៊ុន Jardine Matheson (រូបថត៖ TTXVN) |
នាថ្ងៃទី១៧ មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញទទួលជួបសន្ទនាឧកញ៉ា James Mayer Sassoon នាយកប្រតិបត្តិការសម្ព័ន្ធក្រុមហ៊ុន Jardine Matheson ចំណុះចក្រភពអង់គ្លេស។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung សង្កត់ធ្ងន់ទៅលើ ការអភិវឌ្ឍន៍ប្រកប ដោយភាពល្អប្រសើរនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស នា ពេលកន្លងទៅ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ លោកឧបនាយករដ្ឋមន្ត្រីស្នើរឲ្យសហគ្រាសដែលកំពុងបណ្ដាក់ទុននៅវៀតណាមនោះ ក្លាយទៅជាស្ពានតភ្ជាប់តភ្ជាប់រវាងមជ្ឈដ្ឋានសហគ្រាសនៃប្រទេសទាំង២ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឲ្យអភិវឌ្ឍន៍កាន់តែជាក់ស្ដែងនិងសកម្ម នាំមកនូវ ផលប្រយោជន៍សំរាប់ភាគីទាំង២។
រីឯខ្លួនវិញ ឧកញ៉ា James Mayer Sassoon បានសំដែងការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះសមិទ្ធិផលនានាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចដែលវៀតណាមទទួលបាន តាមនោះ នាំមកនូវឱកាសសំរាប់វិនិយោគិនបរទេសដូចសម្ព័ន្ធ ក្រុមហ៊ុន Jardine Matheson ដែរ។ ឧកញ៉ា James Mayer Sassoon ក៏បានវាយតំលៃ ខ្ពស់ចំពោះគោលនយោបាយសំដៅកែលំអបរិយាកាសវិនិយោគ បង្កភាពងាយ ស្រួលសំរាប់សហគ្រាស ដែលវៀតណាមបាននិងកំពុងជំរុញខ្លាំងនាពេល កន្លងទៅ៕