វៀតណាមលាតត្រដាងអនុវត្តរាល់ភារកិច្ចតាំងពីដើមនិទាឃៈរដូវ
|
វៀតណាមលាតត្រដាងអនុវត្តរាល់ភារកិច្ចតាំងពីដើមនិទាឃៈរដូវ (VOV) |
Vovworld-នារសៀលថ្ងៃទី២៤កុម្ភៈនៅទីស្ដីការរដ្ឋាភិបាលវៀតណាម ក្រោម
អធិបតីភាបរបស់នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung អចិន្ត្រៃយ៍រដ្ឋាភិបាលបាន
រៀបចំប្រជុំស្ដីពីស្ថានភាពបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក២០១៥។ ថ្លែងមតិ
វាយតំលៃនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃថា
ក្រសួងស្ថាប័នដំបន់នានាបានធានាឲ្យប្រជាជនទទួលបុណ្យតេតសុខដម្យរម្មនា
សុវត្ថិភាពនិងសន្សំសំចៃ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung លើកច្បាស់ថា ក្រសួងស្ថាប័នដំបន់នានាត្រូវ
ចាប់ផ្ដើមក្នុងការងារប្រញាប់ប្រញាល់ដាច់ខាតអនុវត្តដោយព្រមៗគ្នារាល់ភារកិច្ច
ដែលបានដាក់ចេញដូចនឹងសមត្ថកិច្ចតាំងពីប៉ុន្មានថ្ងៃខែដើមនិទាឃៈរដូវថ្មី បង្កើន
ល្បឿនផលិតកម្ម។ តាមនោះក្រសួងស្ថាប័នដំបន់បន្តប្រមូលផ្ដុំជំរុញសកម្មភាព
ផលិតកម្មអាជីវកម្មបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មធ្វើសកម្មភាព។
នាយករដ្ឋមន្ត្រីក៏បានរំលឹកក្រសួងស្ថាប័នដំបន់បន្តអនុវត្តល្អភារកិច្ចសន្តិសុខការពារ
ជាតិការពារដ៏រឹងមាំឯករាជ្យអធិបតេយ្យភាពដែនដីដ៏ពិសិដ្ឋនៃមាតុប្រទេស៕