វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិភាពនិងសន្តិសុខនៃសហភាពអាហ្វ្រិក (AUPSC) បានអនុវត្តន៍កិច្ចពិគ្រោះយោបល់រួមប្រចាំឆ្នាំតាមប្រព័ន្ធវីដេអូ។

វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ 

ចូលរួមក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ បានស្វាគមន៍នូវតួនាទីរបស់ AU ក្នុងការជំរុញពហុភាគីនិយម និងចូលរួមចំណែកក្នុងការងារ មួយចំនួនរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលើកឡើងនូវសមិទ្ធិផល ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខនិង AUPSC ដូចជា ការបង្កើតក្រុមបេសកកម្មថែរក្សាសន្តិ ភាពរួមនៅ Darfur (ស៊ូដង់) និងគំនិតផ្តួចផ្តើម “បញ្ឈប់សម្លេងកាំភ្លើងនៅទ្វីបអាហ្វ្រិក”ផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ទទួលស្គាល់ចំពោះការដែលទ្វីបអាហ្រ្វិកនៅតែបន្តប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើនហើយសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខនិង AUPSC នឹងបន្តពិចារណាលើវិធានការណ៍ថ្មីៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីជាមួយបណ្តាប្រទេសអាហ្វ្រិក ហើយថែមទាំងចាត់ទុកថា អាស៊ាននិង AU អាចពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជា ចែករំលែកបទពិសោធន៍របស់គ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ