វៀតណាមវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់ IPU ស្តីពីតម្រូវការចំាបាច់តភ្ជាប់ខ្លឹមសារឌីជីថលនិងសេដ្ឋកិច្ចវិលជុំ

(VOVWORLD) - ក្នុងបទអន្តរាគមដែលបង្ហាញនៅឯកិច្ចប្រជុំនេះ វៀត ណាមបានវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់ IPU ស្តីពីតម្រូវការចាំ បាច់ក្នុងការតភ្ជាប់ខ្លឹមសារឌីជីថលនិងសេដ្ឋកិច្ចវិលជុំ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។
វៀតណាមវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់ IPU ស្តីពីតម្រូវការចំាបាច់តភ្ជាប់ខ្លឹមសារឌីជីថលនិងសេដ្ឋកិច្ចវិលជុំ  - ảnh 1អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Duong Quoc Anh (រូបថត៖  Mpi.gov.vn)

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភា (IPU) លើកទី ១៤២ នាយប់ថ្ងៃទី ១៨ ឧសភា អនុប្រធានគណៈកម្មាធិការ សេដ្ឋ កិច្ចនៃរដ្ឋសភា លោក Duong Quoc Anh តំណាងគណៈប្រតិភូរដ្ឋសភាវៀត ណាម អញ្ជើញចូលរួមកិច្ចប្រជុំអនឡាញនៃសម័យប្រជុំ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍដោយ ចីរភាពជាមួយនឹងប្រធានបទ “ការរួមបញ្ចូលឌីជីថលនិងសេដ្ឋកិច្ចវិលជុំ ឬ Circular Economy ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ជាពិសេសការប្រើប្រាស់និងផលិត កម្មមានការទទួលខុសត្រូវ”។

ក្នុងបទអន្តរាគមដែលបង្ហាញនៅឯកិច្ចប្រជុំនេះ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់ IPU ស្តីពីតម្រូវការចាំបាច់ក្នុងការតភ្ជាប់ខ្លឹមសារឌីជីថលនិងសេដ្ឋកិច្ចវិលជុំ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ តំណាងវៀតណាមបានលើកឡើងថា IPU ត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយសមាជិកសភានិងអង្គការដទៃទៀត ដើម្បីប្រមូលភស្តុតាងនិងព័ត៌មានស្តីពីសេដ្ឋកិច្ចវិលជុំ បរិស្ថាន ឌីជីថលនិងបង្កើតក្របខ័ណ្ឌណែនាំសម្រាប់សកម្មភាពរបស់សភា។ ទន្ទឹមជាមួយគ្នានោះ គួរតែមានគោលនយោបាយលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសគោលនយោបាយលើកកម្ពស់ឌីជីថលដើម្បីអនុវត្តន៍សេដ្ឋកិច្ចវិលជុំ។ តំណាងវៀតណាមបានចាត់ទុកថា មហាសន្និបាតអន្តរសភា (IPU) គួរតែបង្កើតវេទិកាផ្លូវការសម្រាប់សមាជិកសភា ដើម្បីបន្តរៀនសូត្រពីការអនុវត្តនិងបទពិសោធន៍ជាក់ស្តែងរបស់គ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ត្រូវពង្រឹងការគាំទ្របន្ថែមទៀតពីសភានៃប្រទេសដែលជាម្ចាស់ជំនួយសម្រាប់ប្រទេសដទៃទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ