វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់តម្លៃខាងសីលធម៌ដ៏ល្អប្រសើររបស់បណ្ដាសាសនាដែលក្នុងនោះមានពុទ្ធសាសនា
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា តំណាងគ្រប់រូបនៅទីនេះគឺជាបណ្ដាឯកអគ្គរដ្ឋទូត ដែលកំពុងព្រួតដៃគ្នាដើម្បីសតិអារម្មណ៍នៃពុទ្ធសាសនា ក្នុងការដោះស្រាយបញ្ហា នានាដែលប៉ះពាល់ដល់ការអភិវឌ្ឍទូទាំងពិភពលោក ព្រមទាំងព្រួតដៃគ្នាធ្វើ សកម្មភាពដើម្បីផលប្រយោជន៍រួមនិងសេចក្ដីសង្ឃឹមអំពីពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាពនិងចីរភាព ផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងបណ្ដាតំណាងពុទ្ធសាសនានៅក្នុងពិធីលាងសាយភោជន៍ (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី១១ ខែឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីលាង សាយភោជន៍ជូនបណ្ដាប្រមុខរដ្ឋ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ អង្គការអន្តរ ជាតិ គណៈប្រតិភូពុទ្ធសាសនាអន្តរជាតិ ស្ថានទូតនៃបណ្ដាប្រទេសប្រចាំវៀត ណាម អង្គការអន្តរជាតិមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ និងសមា គមន៍ពុទ្ធសាសនាវៀតណាម ដែលកំពុងមានវត្តមាននៅវៀតណាមដើម្បីចូលរួម មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩។
អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា តំណាងគ្រប់រូបនៅទីនេះគឺជាបណ្ដាឯកអគ្គរដ្ឋទូត ដែលកំពុងព្រួតដៃគ្នាដើម្បីសតិអារម្មណ៍នៃពុទ្ធសាសនា ក្នុងការដោះស្រាយបញ្ហា នានាដែលប៉ះពាល់ដល់ការអភិវឌ្ឍទូទាំងពិភព លោក ព្រមទាំងព្រួតដៃគ្នាធ្វើ សកម្មភាពដើម្បីផលប្រយោជន៍រួមនិងសេចក្ដីសង្ឃឹមអំពីពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាពនិងចីរភាព ផងដែរ។ លោកស្រីអញ្ជើញមាន ប្រសាសន៍ថា៖
“មុនការប្រារព្ធមហាពិធីវិសាខបូជាឆ្នាំ២០១៩ដែលត្រូវបានរៀបចំឡើងជាលើកទី៣នៅវៀត ណាម ហើយនៅក្នុងពិធីជួបជុំពោរពេញទៅដោយភាពកក់ក្ដៅ នាថ្ងៃនេះ យើងខ្ញុំសូមបន្តអះអាងថា វៀតណាមជានិច្ចកាលគោរពនិងគាំទ្រ ចំពោះការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់អង្គការសហប្រជាជាតិដោយជ្រើស រើសពិធីវិសាខបូជា ធ្វើជាពិធីបុណ្យវប្បធម៌សាសនាពិភពលោក។ វៀតណាម ជានិច្ចកាលគោរពសិទ្ធិមនុស្ស ធានាជីវភាពខាងជំនឿសាសនាប្រកបដោយសេ រីភាពព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់តម្លៃខាងសីលធម៌ដ៏ល្អប្រសើររបស់ បណ្ដាសាសនា ដែលក្នុងនោះមានពុទ្ធសាសនា ដែលបាន កំពុង ហើយនឹង នាំមកជូនសង្គម ផងដែរ”។
មហាពិធីវិសាខបូជាឆ្នាំ២០១៩ក៏ជាឱកាសដើម្បីអោយតំណាងនៃពុទ្ធ សាសនាមកពីប្រទេសជាច្រើនលើពិភពលោក ត្រូវបានស្វែងយល់បន្ថែមអំពី ទឹកដីនិងមនុស្សវៀតណាម ពោរពេញទៅដោយប្រពៃណីវប្បធម៌ និងភាព រួសរាយរាក់ទាក់៕