វៀតណាមវាយតំលៃខ្ពស់ចំពោះការចូលរួមចំណែករបស់ស្ថានបេសកកម្ម UNAMID

(VOVWORLD) -  ថ្ងៃទី ២៧ ខែកក្កដាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីដំណើការដកកងកម្លាំងរបស់បេសកកម្មចម្រុះអង្គការសហប្រជាជាតិ-សហភាព អហ្រ្វិកប្រចាំនៅ Darfur នៃប្រទេសស៊ូដង់ (UNAMID)។

វៀតណាមវាយតំលៃខ្ពស់ចំពោះការចូលរួមចំណែករបស់ស្ថានបេសកកម្ម UNAMID - ảnh 1ទាហាន UNAMID ដើរល្បាតនៅ Darfur ប្រទេសស៊ូដង់ (រូបថតឯកសារ៖ AFP/TTXVN)

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប Nguyen Phuong Tra បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ UNAMID ក្នុងការធានាសន្តិសុខនិងការពារជនស៊ីវិលនៅតំបន់ Darfur ចាប់តាំងពីបេសកម្មត្រូវបានបង្កើតឡើងអស់រយៈពេល ១៤ ឆ្នាំកន្លងមក ដោយចាត់ទុកថា បេសកកម្មនេះជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ តំណាងវៀតណាមបានស្វាគមន៍ចំពោះការពិតដែលថា UNAMID បានបញ្ចប់ការដកកម្លាំងចេញទាន់ពេលវេលា មានរបៀបរៀបរយនិងមានសុវត្ថិភាព ស្របតាមសេចក្តីសម្រេចចិត្ត លេខ ២៥៥៩ របស់ក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងបានសង្កត់ធ្ងន់លើសារសំខាន់នៃការបន្តធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់បេសកម្មក៏ដូចជាការប្រើប្រាស់គ្រឿងបរិក្ខារ ដែលបានប្រគល់សម្រាប់គោលបំណងស៊ីវិល។

តំណាងវៀតណាមក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាននៃដំណើរការអន្តរកាល នៅក្នុងប្រទេសស៊ូដង់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានទទួលស្គាល់ថាស្ថានភាពនៅស៊ូដង់និយាយរួមនិង Dafur និយាយដោយឡែក នៅតែមានបញ្ហាប្រឈមជាច្រើន ដូចជាអំពើហឹង្សារវាងបណ្តាសហគមន៍ គ្រោះមហន្តរាយធម្មជាតិនិងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩។ វៀតណាមសង្ឃឹមថា លេខាធិការដ្ឋាន អ.ស.ប និង UNAMID អាចចែករំលែកមេរៀនបទពិសោធន៍ ដើម្បីជួយ UNITAMS អនុវត្តប្រកបដោយជោគជ័យនូវបេសកកម្មរបស់ខ្លួននៅស៊ូដង់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ