វៀតណាមវាយលំលៃខ្ពស់ចំពោះការរួមចំណែករបស់ឥណ្ឌាក្នុងការក្សាស្ថិរភាពក្នុងតំបន់អាស៊ាន
|
វៀតណាមវាយលំលៃខ្ពស់ចំពោះការរួមចំណែករបស់ឥណ្ឌាក្នុងការក្សាស្ថិរភាពក្នុងតំបន់អាស៊ាន (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៩ មិថុនា ឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានអំពីជ័យ ជំនះរបស់គណៈបក្សប្រជាជនឥណ្ឌា (BJP) ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Narenda
Modi និងអត្ថន័យចំពោះទំនាក់ទំនងវៀតណាម-ឥណ្ឌា ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំ
នៅឥណ្ឌា លោក Nguyen Thanh Tan បានចាត់ទុកថា៖ ការបង្កើនវត្តមានរបស់ឥណ្ឌាក្នុង
តំបន់នឹងរួមចំណែកក្នុងការស្ថិរភាពតំបន់អាស៊ី-អាគ្នេយ៍។ ឯកអគ្គរដ្ឋទូត Nguyen Thanh
Tan បានចាត់ទុកថា៖ វត្តមានរបស់ឥណ្ឌាក្នុងសន្និសីទអំពីកិច្ចសហការធ្វើសកម្មភាព
និងបណ្ដាវិធានការពង្រឹងទំនុកទុកចិត្តនៅទ្វីបអាស៊ី (CICA) និងការសន្ទនា Shangri-La នាពេលថ្មីនេះបានបង្ហាញថា៖ រដ្ឋាភិបាលបច្ចុប្បន្ននៅឥណ្ឌាមានគោលបំណងបន្ត
ច្បាមតាមគោលនយោបាយឆ្ពោះទៅខាងកើតតទៅទៀត។ ស្តីអំពីទំនាក់ទំនងរវាង
វៀតណាមនិងឥណ្ឌា ឯកអគ្គរដ្ឋទូត Nguyen Thanh Tan បានឲ្យដឹងថា៖ វៀតណាម
មានឱកាសវិនិយោគដ៏ធំធេងសំរាប់ឥណ្ឌា ជាពិសេស លើវិស័យប្រេងឧស្ម័ន្ធ
ព្រមទាំង ប្រទេសទាំង ២ នឹងចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា
(MoU) លើវិស័យការពារប្រទេស។ ក្រៅពីនោះ ភាគីទាំង ២ កំពុងអនុវត្តរាល់
វិធានការជំរុញវិស័យទេចរណ៍ផងដែរ៕