វៀតណាមសកម្មចូលរួមយុទ្ធសាស្ត្រសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី
|
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan បានអញ្ជើញចូលរួមសន្និសីទ |
(VOV)_នាថ្ងៃទី៣០ វិច្ឆិកា សន្និសីទជាន់ខ្ពស់នៃបណ្ដាប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី លើកទី១៥ បានបិទបញ្ចប់នៅទីក្រុង Dakar ប្រទេស Senegal។
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកបានអនុម័តលើឯកសារសំខាន់ជាច្រើន រួម
មានដូចជា៖សន្តិភាព សន្តិសុខ ពហុភាសា និងវប្បធម៌ អប់រំ …លៗ។ ពិសេស សន្និ
សីទបានអនុម័តទៅលើយុទ្ធសាស្ត្រសេដ្ឋកិច្ច ហ្វ្រង់កូហ្វូនី បង្កើតគ្រិះដ្ឋានអោយ
បណ្ដាសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងបរិយាកាស ហ្វ្រង់កូហ្វូនី
នាពេលខាងមុខនេះ។ សន្និសីទក៏បានអនុម័តលើសេចក្ដីសម្រេចចិត្តចំនួន៩ស្ដីពី
ស្ថានភាពវិបត្តិ ពហុបែបវប្បធម៌ ទេសចរណ៍ សុខាភិបាល អាសន្នរោគអេបូឡា។
ចំណុចថ្មីលើកនេះគឺ បណ្ដាថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលនៃបណ្ដាប្រទេស ហ្វ្រង់
កូហ្វូនី បានលើកពីបញ្ហាសមុទ្រខាងកើត សម្ដែងការព្រួយបារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះបំរ៉ែបំរួលនៅសមុទ្រខាងកើតក្នុងរយៈពេលកន្លងទៅ និងអំពាវនាវអោយភាគី
ទាំក់ទិននានាត្រូវអត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ
ដែលក្នុងនោះមានអនុសញ្ញា របស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩
៨២។ អង្គសន្និសីទក៏បានជ្រើសតាំងលោកស្រី Michaelle Jean ជាអគ្គលេខាធិការថ្មី
របស់ ហ្វ្រង់កូហ្វូនី ជំនួសអោយលោក Adbou Diouf ដោយបញ្ចប់អាណត្តិ។
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan
បានអញ្ជើញចូលរួមសន្និសីទ។ នៅខាងក្រៅសន្និសីទ លោកស្រី Nguyen Thi Doan
បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើន និងអគ្គលេខាធិការ ហ្វ្រង់
កូហ្វូនី ដើម្បីផ្លាស់ប្តូរអំពីរាល់វិធានការជំរុញទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរអំពីបញ្ហា
ផ្សេងៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕