វៀតណាមសកម្មទប់ទល់នឹងខ្យល់ព្យុះ Sinlaku
|
វៀតណាមសកម្មទប់ទល់នឹងខ្យល់ព្យុះ Sinlaku |
(VOV)_នាព្រឹកថ្ងៃទី២៩វិច្ឆិកា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀត ណាម លោក Cao Duc Phat បានដឹកនាំក្រុមការងារទៅត្រួតពិនិត្យការងារទប់ទល់
នឹងខ្យល់ព្យុះ Sinlaku នៅខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម)។ ជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំខេត្ត រដ្ឋមន្ត្រី Cao Duc Phat បានវាយតំលៃខ្ពស់ចំពោះស្មារតី
សកម្ម និងម្ចាស់ការរបស់ Binh Dinh ក្នុងការទប់ទល់នឹងខ្យល់ព្យុះ។ ដើម្បីធានា
សុវត្ថិភាពដាច់ខាតចំពោះនាវានិងអ្នកនេសាទលើសមុទ្រ រដ្ឋមន្ត្រីបានស្នើអោយ
ខេត្តត្រូវប្តេជ្ញាចិត្តអនុវត្ត៖បទហាមឃាត់ចេញទៅសមុទ្រ និងតាមដានរាល់បំរ៉ែបំ
រួលរបស់ខ្យល់ព្យុះផងដែរ៕