វៀតណាមសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃយុទ្ធសាស្ត្រទូទៅក្នុងការការពារកុមារនៅក្នុងជម្លោះប្រដាប់អាវុធ

(VOVWORLD) - នាថ្ងៃទី១០កក្កដា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីស៊ុយអែត-ប្រទេសកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែកក្កដា  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យពិភាក្សាបើកចំហរ ស្តីពី កុមារនៅក្នុងជម្លោះ ប្រដាប់អាវុធ ក្រោមប្រធានបទ “ការពារកុមារបច្ចុប្បន្ន រាំស្កាត់ជម្លោះនាអនាគត”។
វៀតណាមសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃយុទ្ធសាស្ត្រទូទៅក្នុងការការពារកុមារនៅក្នុងជម្លោះប្រដាប់អាវុធ - ảnh 1កុមារមួយរូបជាជនភៀសខ្លួនស៊ីរី (រូបថតៈ unicef ) 

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Pham Thi Kim Anh ភារធារីក្រុមបេសកកម្ម វៀត ណាមប្រចំាអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា អាស៊ាននៅតែមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីការកើនឡើងនូវករណីរំលោភសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរ ហើយការវាយប្រហារលើសាលា សិស្សានុសិស្សនិងគ្រូបង្រៀន ដែលកំពុងបង្កហានិភ័យច្រើនដល់កុមារ ដកហូតឱកាសសិក្សា និងការរីកធំធាត់ដើម្បីអនាគតល្អប្រសើមួយ។ ក្នុងបរិបទនោះ សហគមន៍អន្តរជាតិត្រូវស្រុះចិត្តគំនិតនិងមានសកម្មភាពយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីនាំមកនូវការផ្លាស់ប្តូរពិតប្រាកដដល់កុមារ។

ឯកអគ្គរដ្ឋទូត លោកស្រី Pham Thi Kim Anh ក៏បានឲ្យដឹងថា កិច្ចការពារកុមារជានិច្ចកាលជាខ្លឹមសារសំខាន់ក្នុងរបៀបវារៈអាស៊ាននិងព័ត៌មានពីគណៈកម្មាធិការអាស៊ាន ស្តីពីជម្រុញនិងការពារសិទ្ធិរបស់នារីនិងកុមារ តាមរយៈផែនការសកម្មភាព ២០១៦-២០២០ រួមមានវិស័យអាទិ ភាពចំនួន១៦ ព្រមទាំងអះអាងនូវការសន្យានិងត្រៀមជាស្រេចរួមសហការជាមួយដៃគូខាងក្រៅដើម្បីធានាអនាគតភ្លឺស្វាងជាងសម្រាប់កុមារទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ