វៀតណាមសង្កត់ធ្ងន់លើការបញ្ឈប់ការរត់ប្រណាំងប្រដាប់អាវុធនុយក្លេអ៊ែរនិងការរំសាយអាវុធនុយក្លេអ៊ែរ
(VOVWORLD) - ឯកអគ្គរដ្ឋ ទូតលោក Duong Chi Dung បានអះអាងថា វៀតណាមគាំទ្រចំពោះកិច្ចខិតខំ ប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរតាមរយៈយន្តការពហុភាគីអន្តរជាតិនិងតំបន់។ វៀតណាមជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពហុភាគីទាំងអស់ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ។
ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ (រូបថត៖ TTXVN) |
ចាប់ពីថ្ងៃទី២៩ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំទីក្រុងហ្សឺណែវ បានបន្តធ្វើជាអធិបតីនៅសម័យប្រជុំពេញអង្គ ក្នុងក្របខ័ណ្ឌអាណត្តិប្រធានកិច្ចប្រជុំរំសាយយោធភ័ណ្ឌ (CD) ឆ្នាំ២០១៩ របស់វៀតណាម (ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែមិថុនា និងចាប់ពីថ្ងៃទី២៩ ខែ កក្កដាដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩)។ នៅកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនា ថ្ងៃទី២៩ ខែកក្កដា អង្គប្រជុំបានពិភាក្សាអំពីប្រធានបទ “បញ្ឈប់ការរត់ប្រណាំង ប្រដាប់អាវុធនុយក្លេអ៊ែរនិងរំសាយអាវុធ នុយក្លេអ៊ែរ”។ ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋ ទូតលោក Duong Chi Dung បានអះអាងថា វៀតណាមគាំទ្រចំពោះកិច្ចខិតខំ ប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរតាមរយៈយន្តការពហុភាគីអន្តរជាតិនិងតំបន់។ វៀតណាមជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពហុភាគីទាំងអស់ស្ដីពីការរំសាយអាវុធនុយ ក្លេអ៊ែរ។ គណៈប្រតិភូវៀតណាមបានអំពាវនាវអោយប្រទេសនៅសេស សល់នានា ចូលរួមសន្ធិសញ្ញាទាំងនេះអោយបានឆាប់ៗ ព្រមទាំងបង្កើនកិច្ចសហប្រតិ បតិ្តការអន្តរជាតិ ដើម្បីអនុវត្តសន្ធិសញ្ញាសំខាន់ៗនេះប្រកបដោយប្រសិទ្ធភាព តាមនោះរួមចំណែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមសំដៅបញ្ឈប់ការរត់ប្រណាំងប្រដាប់អាវុធនុយក្លេអ៊ែរនិងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។
តំណាងនៃប្រទេសជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ លើកនេះរបស់វៀត ណាម ព្រមទាំងស្វាគមន៍ការដែលវៀតណាមបានអញ្ជើញ តំណាងនៃអង្គការសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBTO) ចូលរួមកិច្ចប្រជុំលើកនេះ។ បណ្ដាប្រទេសបានសង្កត់ធ្ងន់ថា ចាំបាច់ ត្រូវដាក់អោយសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ចូលជាធរមានអោយបានឆាប់ៗ ដោយចាត់ទុកនេះជាការបោះជំហាន ចាំបាច់មួយដើម្បីឆ្ពោះទៅរកគោលដៅដែលពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។ តាម CTBTO បានអោយដឹងថា នា បច្ចុប្បន្នមានប្រទេសចំនួន១៨៤បានចុះហត្ថ លេខាលើសន្ធិសញ្ញា CTBT ហើយមានប្រទេសចំនួន ១៦៤បានអនុម័ត៕