វៀតណាមសង្កត់ធ្ងន់លើការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង គឺជា​ផលប្រយោជន៍​​រួមរបស់មនុស្សជាតិទាំងមូល

(VOVWORLD) - ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងគឺជាផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដោយទាមទារឲ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តនយោបាយរបស់ប្រទេសទាំងអស់។
វៀតណាមសង្កត់ធ្ងន់លើការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង គឺជា​ផលប្រយោជន៍​​រួមរបស់មនុស្សជាតិទាំងមូល - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូនៅទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូវយ៉កសហរដ្ឋអាមេរិក កិច្ចប្រជុំលើកទី ២ នៃបណ្ដាប្រទេសជាសមាជិកសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) បានប្រព្រឹត្តទៅជាផ្លូវការ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងគឺជាផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដោយទាមទារឲ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តនយោបាយរបស់ប្រទេសទាំងអស់។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យប្រទេសសមាជិកសន្ធិសញ្ញាចាំបាច់ត្រូវអនុវត្តន៍ឱ្យបានពេញ លេញនូវកាតព្វកិច្ចតាមសន្ធិសញ្ញា។ វៀតណាមស្វាគមន៍ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចុះហត្ថលេខា និងផ្តល់សច្ចាប័នដោយមិនភ្ជាប់ច្បាប់រក្សាទុកចំពោះពិធីសារនៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ សំដៅរួមចំណែកសម្រេចឲ្យបានគោលដៅពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងសារជាថ្មីអំពីគោលនយោបាយឥតងាករេរបស់វៀតណាមស្ដីពីការគាំទ្ររាល់ការខិតខំប្រឹងប្រែងក្នុងការប្រឆាំងការរីកសាយភាយនិងការរំសាយអាវុធនុយក្លេអ៊ែរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ