វៀតណាម-សឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការដោយ ប្រសិទ្ធភាពលើវិស័យជាច្រើន

វៀតណាម-សឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការដោយ ប្រសិទ្ធភាពលើវិស័យជាច្រើន - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានមកជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsieng Loong។ (VOV)

        Vovworld-បន្តដំណើរទស្សនកិច្ចនៅសឹង្ហបុរី នាព្រឹកថ្ងៃទី៧វិច្ឆិកា ឧបនាយក​
រដ្ឋមន្ត្រី​វៀតណាមលោក Vu Van Ninh បានមកជួបសម្ដែងការគួរ​សម​នាយករដ្ឋ​
មន្ត្រី​សឹង្ហបុរី​លោក Lee Hsieng Loong។ ថ្លែងមតិមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី​
សឹង្ហបុរី​លោក Lee Hsieng Loong បាន​​អះអាងថា​សឹង្ហបុរីជានិច្ចកាលលៃទុកអាទិ
ភាពខ្ពស់​សំរាប់​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​វៀតណាមជាមួយតួនាទីជាដៃគូ
យុទ្ធសាស្ត្រ។ ផ្លាស់​ប្តូរ​អំពីកិច្ចសហប្រតិបត្តិការដំបន់និងអន្តរជាតិ នាយករដ្ឋ
មន្ត្រីលោក Lee Hsieng Loong បានអះអាងថា​សឹង្ហបុរីបន្តសហប្រតិបត្តិការនិងគាំទ្រ
វៀត​ណាម​ក្នុង​ដំណើរ​ការចរចារ TPP ដើម្បីធានា TPP ជាកិច្ចព្រមព្រៀងតុល្យភាព
យក​ចិត្តទុកដាក់​សម​ស្រប​ដល់​ផល​ប្រយោជន៍របស់សមាជិកនានា ពិសេសគឺ​
បណ្ដាប្រទេសកំពុង​អភិវឌ្ឍន៍។

        មុននោះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានជួបសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ខុទ្ទកាល័យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទី២ក្រសួងមហាផ្ទៃនិងជារដ្ឋមន្ត្រីទី២ក្រសួង​
ឧស្សាហ​-ពាណិជ្ជកម្មសឹង្ហបុរី។​ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការជាក់ស្ដែងជា​
ច្រើន​សំដៅ​បង្កើន​ពាណិជ្ជកម្មវិនិយោគ ក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ
បាន​ក្លាយទៅជាដៃគូ​យុទ្ធសាស្ត្រ​របស់គ្នានិងជាសមាជិករបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ