វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងប្រាស្រ័យគ្នារវាង​សមាជិក​សភា​នៃ​ប្រទេសទាំងពីរ

(VOVWORLD) - ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin យកចិត្តទុកដាក់ជំរុញ ពង្រឹងទំនាក់ទំនងប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់រដ្ឋសភា និងលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរ។
វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងប្រាស្រ័យគ្នារវាង​សមាជិក​សភា​នៃ​ប្រទេសទាំងពីរ - ảnh 1ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin អញ្ជើញជួបធ្វើការជាមួយអគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ធកាល័យរដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - អាស៊ាន លោក Bui Van Cuong 

នាព្រឹកថ្ងៃទី ១៩ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បានអញ្ជើញជួបធ្វើការជាមួយអគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ធកាល័យរដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - អាស៊ាន លោក Bui Van Cuong មកសម្ដែងការគួរសម។

ក្នុងជំនួបនេះ លោក Bui Van Cuong បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះមានអត្ថន័យដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីឲ្យកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ លោកមានគោលបំណងថា ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin យកចិត្តទុកដាក់ជំរុញ ពង្រឹងទំនាក់ទំនងប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់រដ្ឋសភា និងលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរ; គាំទ្រក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រីកតួនាទីដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងសិង្ហបុរីឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាការឆ្លើយតប ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin មានបំណងចង់ជំរុញថែមទៀតសកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងសមាជិកសភានៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរនិយាយដោយឡែក ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងសិង្ហបុរីនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ