វៀតណាមសំដែងប្រតិកម្មនៅពេលដែលចិនធ្វើសមយុទ្ធដោយខុសច្បាប់នៅ​ Hoang Sa

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ១១ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីម្តងទៀតនូវទស្សនៈដោយឥតងាករេស្តីពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត ហើយថែមទាំងទាមទារឱ្យភាគីនានាគោរពបទ ប្បញ្ញត្តិនៃច្បាប់អន្តរជាតិផងដែរ។ 
វៀតណាមសំដែងប្រតិកម្មនៅពេលដែលចិនធ្វើសមយុទ្ធដោយខុសច្បាប់នៅ​ Hoang Sa - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Thu Hang (រូបថត៖ thanhnien.vn)

នៅពេលដែលទទួលព័ត៌មានថាចិនធ្វើសមយុទ្ធដោយខុសច្បាប់លើកោះ  Tri Ton ចំណុះប្រជុំកោះ  Hoang Sa របស់វៀតណាម នៅដើមខែមីនា ឆ្នាំ ២០២១ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Thu Hang បានអះអាងថា វៀតណាមមានភ័ស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងពេញលេញសម្រាប់ប្រជុំកោះ Hoang Sa និង Truong Sa  ដែលស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លើសពីនេះទៀត លោកស្រី Le Thi Thu Hang ក៏បានសង្កត់ធ្ងន់ថា៖ ទស្សនៈដោយឥតងាករេរបស់វៀតណាមគឺរាល់សកម្មភាពនៅប្រជុំកោះ Hoang Sa និង Truong Sa ដោយគ្មានការអនុញ្ញាតពីវៀតណាមបានចាត់ទុកជារំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរនេះ ព្រមទាំងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព មិនផ្តល់អំណោយផលដល់ទំនាក់ទំនងសន្តិភាព ស្ថិរភាពនិងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើអាកាសចរនិងនាវាចរណ៍នៅតំបន់សមុទ្រខាងកើតនោះទេ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ