វៀតណាមសំណូមពរចិនបញ្ចប់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាម

វៀតណាមសំណូមពរចិនបញ្ចប់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាម - ảnh 1
អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh


(VOVworld)-ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានឲ្យដឹងថា នាថ្ងៃទី៦ មករា យន្តហោះស៊ីវិលដែលមានទំហំធំចំនួនពីរគ្រឿងរបស់ចិនបានចុះចត់នៅព្រលាន យន្តហោះដែលចិនកសាងខុសច្បាប់លើកោះ Chu Thapចំណុះប្រជុំកោះ Truong Sa។​ស្តីពីសកម្មភាពនេះរបស់ចិន នាថ្ងៃទី៧មករា អ្នកនាំពាក្យក្រសួង ការបរទេសវៀត
ណាម លោក Le Hai Binh បានប្រកាសថា៖

        “ជាថ្មីម្តងទៀត វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះរាល់សកម្ម​ភាព
ពោលខាងលើរបស់ចិន។ នេះជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យ
ភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa គំរាមកំហែងសន្តិ ភាព ស្ថិរភាព
ក្នុងតំបន់ គំរាមកំហែងសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាស ចរណ៍នៅ
សមុទ្រខាងកើត។ វៀតណាមសំណូមពរចិនបញ្ឈប់ភ្លាម រាល់សកម្មភាព​ស្រដៀង
គ្នានេះដោយ គោរពច្បាប់អន្តរជាតិ និងមិនត្រូវមានសកម្មភាពធ្វើឲ្យជំលោះនេះ
កាន់តែស្មុគស្មាញឡើង”។

        ក៏ក្នុងថ្ងៃទី៧មករាឆ្នាំ២០១៦ តំណាងការទូតវៀតណាម បានជួបជាមួយ​ តំណាងស្ថានទូតចិននៅក្រុងហាណូយដើម្បីផ្ញើរកំណត់ទូតប្រឆាំងជំទាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ