វៀតណាមស្ថិតក្នុង Top 5 នៃការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យា លំដាប់អន្តរជាតិ នៅប្រទេសអាហ្វ្រិកខាងត្បូង

(VOVWORLD) -  ក្រុមជម្រើសជាតិសិស្សវិទ្យាល័យវៀត ណាមបានជាប់ក្នុង Top 5 លើពិភពលោកបន្ទាប់ពីឈ្នះពានរង្វាន់ជើងឯកចំនួន ២, មេដាយមាសចំនួន ៤ គ្រឿង និងមេដាយប្រាក់ចំនួន ៥ គ្រឿង ក្នុងព្រឹត្តិការណ៍ ប្រកួតគណិតវិទ្យា វ័យក្មេងអន្តរជាតិ (IMC 2019) ដែលបានប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៦ ខែសីហា  នៅទីក្រុង Durban នៃប្រទេសអាហ្វ្រិកខាងត្បូង។

វៀតណាមស្ថិតក្នុង Top 5 នៃការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យា លំដាប់អន្តរជាតិ នៅប្រទេសអាហ្វ្រិកខាងត្បូង - ảnh 1 ក្រុមជម្រើសជាតិសិស្សវិទ្យាល័យវៀតណាមបានជាប់ក្នុង Top 5 លើពិភពលោក

ជាក់ស្តែងគឺ ឆ្នាំនេះក្រុមសិស្សវៀតណាមមានសមាជិកចំនួន ១៥ នាក់ មកពីសាលាហាណូយ -  Amsterdam ដែលជាតំណាងចូលរួម IMC 2019 ក្នុងវិញ្ញាណសារសម្រាប់សិស្សអាយុក្រោម ១៤ ឆ្នាំ និងចាប់ពីអាយុ ១៤ ដល់១៧ ឆ្នាំ។ ក្នុងការប្រកួតជាបុគ្គល ក្រុម វៀតណាមឈ្នះពានរង្វាន់មាសចំនួន ៤, រង្វាន់ប្រាក់ចំនួន ៥ និងរង្វាន់លើកទឹកចិត្ត ១។ ផ្នែកនៃការប្រកួតប្រជែងតាមក្រុម គឺគណៈប្រតិភូវៀតណាម ទទួលបានពានរង្វាន់ជើងឯកចំនួន ២, ពានរង្វាន់លេខ១ចំនួន១ និងពានរង្វាន់ទី ២ ចំនួនពីរផងដែរ។

ក្រៅពីបានជាប់ក្នុង Top 5  នៃពិភពលោកនេះ ក្រុមសិស្សវៀតណាមក៏ស្ថិតក្នុងចំណោមបេក្ខជនមួយចំនួន ដែលអាចអាននិងធ្វើវិញ្ញាណសារផ្ទាល់ជាភាសាអង់គ្លេសដោយមិនត្រូវការអ្នកបកប្រែឡើយ។          

ក្រៅពីការប្រកួតប្រជែងជាលក្ខណៈបុគ្គលនិងជាក្រុមមក គណៈប្រតិភូវៀតណាមបានចូលរួមក្នុងសកម្មភាពក្រៅវាលជាច្រើន ដូចជាចូលរួមការលេងល្បែងល្បេងប្រាជ្ញា puzzle challenge ធ្វើដំណើរកម្សាន្តនិងចូលរួមផ្លាស់ប្តូរវប្បធម៌ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ